Connect with us

ប្រុសសង្ហា Lee Minho បង្ហាញអារម្មណ៍រំភើប ក្រោយទទួលបានកាដូដ៏ច្រើនសន្ធឹកពីអ្នកគាំទ្រ

កូរ៉េខាងត្បូង៖ តួឯកប្រុស Lee Minho ជាតារាម្នាក់ដែលមិនសូវមានសកម្មភាពលើបណ្តាញសង្គមប៉ុន្មានឡើយ ប៉ុន្តែកាលពីម្សិលមិញនេះ ប្រុសសង្ហាដែលបានធ្វើឱ្យអ្នកគាំទ្រស្រីៗជាច្រើនលង់នឹងខ្លួន បានបង្ហាញរូបភាព ក៏ដូចជាវីដេអូក្នុងថ្ងៃកំណើតចូលវ័យ ៣៣ ឆ្នាំ ដោយអារម្មណ៍សប្បាយរីករាយបំផុត។

Lee Minho បានបង្ហាញកាដូជាច្រើនដែលទទួលបានពីអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកអាចបើកជាហាងលក់ផ្កា និងវត្ថុអនុស្សាវរីយ៍បាននោះ បានធ្វើឱ្យលោកមានអារម្មណ៍រំភើបរហូត សរសេរពាក្យអរគុណលើបណ្តាញសង្គមរបស់ខ្លួនជាសារផ្ញើរជូនដល់ម្ចាស់កាដូទាំងអស់ទៀតផង។

គួរបញ្ជាក់ដែរថា តារាដែលមានរូបរាងខ្ពស់ស្រឡះនេះ ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរឿង កន្លង់ចោមផ្កា ឬ F4 កូរ៉េកាលពីឆ្នាំ ២០០៩។ រហូតមកទល់ពេលនេះ លោកនៅតែអាចរក្សាចំណាប់អារម្មណ៍ពីទស្សនិកជនដែលបានគាំទ្រលោកអស់រយៈពេលជាយូរឆ្នាំដដែល៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម