Connect with us

ឆាកថ្មី ចំណីអារម្មណ៍ថ្មី ពីកម្មវិធី Facebook Active (មានវីដេអូ)

កម្សាន្ត៖ រដូវកាលថ្មី ឆាកកម្មវិធី Facebook Active ក៏ប្រែមុខមាត់ថ្មី ជាមួយនឹងពិធីករឥពិធីការិនីដ៏ស្រស់សង្ហា និងសំនួនវោហាយ៉ាងប៉ិនប្រសប់គឺ លោក Summer និងកញ្ញា Sarita ដែលសន្យានឹងនាំមកនូវមាតិកាប្លែកៗចម្លែកអារម្មណ៍ចែកជូនដល់ទស្សនិកជនកម្សាន្តសប្បាយ។

កម្មវិធី Facebook Active គឺជាកម្មវិធីកម្សាន្តមួយ ដែលនឹងនាំអារម្មណ៍ទស្សនិកជន ឱ្យបានដឹងពីព្រឹត្តិការណ៍ផ្សេងៗដែលកំពុងតែល្បី និងជាប្រធានបទក្ដៅៗក្នុងបណ្ដាញសង្គម ពិសេសបានជួបជាមួយនឹងតារាកិត្តិយស ដែលជាអ្នកមានប្រជាប្រិយភាព ដូចជាតារា Net Idol, Influencer, Gamer និងអ្នកចម្រៀងជាដើម។

កម្មវិធីនេះ ចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១១:០០ ដល់ម៉ោង១២:០០ ថ្ងៃត្រង់ តាមរយៈស្ថានីយទូរទស្សន៍ MYTV ក៏ដូចជាហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Facebook Active ហើយអ្វីដែលពិសេសនោះ អ្នកទស្សនា ក៏មានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ពីកម្មវិធី ដោយគ្រាន់តែចូលរួមលេងហ្គេមផងដែរ។

សូមកុំភ្លេចរង់ចាំតាមដានទស្សនា កម្មវិធី Facebook Active ដែលនឹងនាំអ្នកទៅកាន់ពិភពកម្សាន្តសប្បាយ ជារៀងរាល់ថ្ងៃសៅរ៍៕

(ទស្សនាវីដេអូ)

កែសម្រួល៖ ឡុង រតនា

Loading...

ពេញនិយម