Connect with us

បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានបែងចែកជា ៣ប្រភេទថ្មីបន្ថែមទៀត

សៀមរាប៖ ភ្ញៀវទេសចរអន្តរជាតិ តម្រូវឱ្យទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ដើម្បីអាចចូលទៅទស្សនាតាមតំបន់បុរាណប្រវត្តិសាស្ត្រទាំងឡាយ។ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ គ្រឹះស្ថានអង្គរ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការលក់បណ្ណរយៈពេលវែងចូលទស្សនារមណីយដ្ឋានអង្គរ ដែលចែកជា ៣ប្រភេទ រួមមាន៖

១- បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០១ខែ មានតម្លៃ ១០០ដុល្លារ

២- បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០៣ខែ មានតម្លៃ ១៥០ដុល្លារ

៣- បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០៦ខែ មានតម្លៃ ២០០ដុល្លារ។

យ៉ាងណាក៏ដោយ ភ្ញៀវទេសចរដែលទិញបណ្ណចូលទស្សនារយៈពេលវែង ត្រូវមានតែមានលិខិតឆ្លងដែនភ្ជាប់ជាមួយទិដ្ឋាការរយៈពេលវែង (ចាប់ពីបីខែឡើងទៅ) និតរូបថត ៤x៦ ចំនួនមួយសន្លឹកថ្មី។

សូមជម្រាបថា នាពេលកន្លងមក គ្រឹះស្ថានអង្គរ បានលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៣ប្រភេទ៖ ១- ប្រភេទបណ្ណចូលទស្សនា០១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ ២- ប្រភេទបណ្ណចូលទស្សនា០៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ ៣- ប្រភេទបណ្ណចូលទស្សនា០៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម