Burnley ប្រកាសមិនបន្តកុងត្រាថ្មីសម្រាប់អ្នកចាំទី Joe Hart
Premier League៖ ក្លិប Burnley បានប្រកាសពីការមិនបន្តកុងត្រាថ្មីជាមួយអ្នកចាំទី Joe Hart នោះទេ ខណៈសុពលភាពកុងត្រាចាស់រវាងពួកគេ នឹងផុតនៅខែនេះ។
Joe Hart វ័យ៣៣ឆ្នាំ បានចូលរួមជាមួយ Burnley ដោយចេញពីក្លិប Man City កាលពីឆ្នាំ ២០១៨ តម្លៃ ៣,៥លានផោន។ គេបានចាប់ផ្តើមបាត់បង់កៅអី ក្រោយចាញ់ Everton ៥-១ លើទឹកដីខ្លួនឯង កាលពីខែធ្នូ ឆ្នាំ២០១៨នោះ ខណៈរដូវកាលនេះ Joe Hart បង្ហាញខ្លួនបានតែ៣លើកប៉ុណ្ណោះ ដោយ៣ប្រកួតនោះ មិនមែននៅ Premier League ទៀត។ សរុបរយៈពេល២រដូវកាលនៅ Burnley អ្នកចាំទីជម្រើសជាតិអង់គ្លេសនេះ បង្ហាញខ្លួនបាន២៤លើក។
ក្រោយអស់សុពលភាពកិច្ចសន្យា មានន័យថា ចាប់ពីខែក្រោយ Joe Hart ដែលជាអតីតវីរបុរស Man City និងជាអ្នកចាំទីដែលធ្លាប់ទទួលបានពានរង្វាន់អ្នកចាំទីល្អប្រចាំរដូវកាលនៅ Premier League ៤សម័យរូបនេះ នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួនផ្ទេរ និងត្រូវរង់ចាំសំណើពីក្លិបដទៃ ដើម្បីចូលរួមនារដូវកាលបន្ទាប់៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍