Connect with us

Newcastle បន្តកិច្ចសន្យាថ្មីមួយរដូវកាលទៀតសម្រាប់ ខ្សែប្រយុទ្ធ Andy Carroll

Premier League៖ ខ្សែប្រយុទ្ធ Andy Carroll បានទទួលយកកិច្ចសន្យាថ្មីបន្តមួយរដូវកាលទៀតជាមួយក្លិប Newcastle។

កីឡាករវ័យ៣១ឆ្នាំ បង្ហាញខ្លួនតែ១៤លើកប៉ុណ្ណោះនារដូវកាលនេះ តែអ្នកចាត់ការ Newcastle លោក Steve Bruce បានសម្រេចចិត្តផ្តល់កិច្ចសន្យាថ្មីបន្តដល់រូបគេ ខណៈការសម្រេចចិត្តបានធ្វើឡើង ក្រោយពីមានការពិភាក្សាក្នុងចំណោមថ្នាក់ដឹកនាំក្លិប។

Andy Carroll តែងមានរបួសជាញឹកញាប់ និងខកខានការប្រកួតចាប់តាំងពីខែមករា នៅពេលរងរបួសត្រគៀក ហើយមានបញ្ហាបន្ថែមទៀត អំឡុងពេលហ្វឹកហាត់ កាលពីខែកុម្ភៈ។ រូបគេរកបានប្រាក់ឈ្នួល ២០.០០០ផោនក្នុងមួយសប្តាហ៍ក្នុងកិច្ចសន្យាបច្ចុប្បន្ន។

Andy Carroll បានបង្ហាញមុខនៅរដូវកាលទី២របស់ខ្លួន អំឡុងពេល Newcastle ស្មើជាមួយ Brighton កាលពីខែកញ្ញា ប៉ុន្តែមិនបានរកគ្រាប់បាល់ទេ ចាប់តាំងពីវិលត្រឡប់មកកាន់ទីលាន James Park ៕

Loading...

ពេញនិយម