Connect with us

តួឯកស្រីក្នុងរឿង ក្រឡាហង្ស យូរៗបង្ហាញមុខគូស្នេហ៍ម្តងធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា

ថៃ៖ រឿងភាគថៃ “ក្រឡាហង្ស” ដែលកំពុងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN បាននិពន្ធឱ្យតួស្រីប្តូរដៃគូច្រើននាក់ដោយសារខ្លួនមានសម្រស់ស្រស់ស្អាត អាចទាក់ចិត្តបុរសបានយ៉ាងងាយ ហើយអត្តចរិតក្នុងសាច់រឿងមួយនេះទៀតសោត បានធ្វើឱ្យទស្សនិកដែលជាអ្នកតាមដានរឿង ក្រឡាហង្ស មានការមិនចិត្តពេញ និងតិះដៀលនាងជាខ្លាំង។

ប៉ុន្តែ ក្នុងជីវិតពិតជាក់ស្តែង តួស្រីដែលមានឈ្មោះពេញ Rotmay Kaneungnij Jaksamittanon ឈ្មោះក្រៅ Rotmay នៅមិនទាន់មានគ្រួសារនៅឡើយ តែកំពុងតែសិក្សាចិត្តជាមួយបុរសម្នាក់។ ទោះបីជាមិនសូវបង្ហាញរូបភាពជាមួយគូស្នេហ៍ក្តី ក៏អ្នកទាំង ២ ហាក់មានភាពផ្អែមល្ហែមបែបសាមញ្ញៗជាហេតុធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរជាខ្លាំង។

គួរបញ្ជាក់ដែរថា តួឯកស្រីរូបនេះ គឺជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែករចនាគ្រឿងអលង្ការពីសាកលវិទ្យាល័យ Srinakarinwirot នាទីក្រុងបាងកក។

ជាតារាសម្តែងដែលចូលចិត្តធ្វើដំណើរកម្សាន្ត Rotmay កើតនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៨៥ ជាមួយនឹងកម្ពស់១,៦៥ម៉ែត្រ និងមានទម្ងន់ ៤៥ គីឡូក្រាម បានធ្វើឱ្យនាងក្តោបបានឱកាសថតរូបដាក់ក្របទស្សនាវដ្តីជាច្រើន។ បន្ថែមពីនេះផងដែរ ដោយសារទេពកោសល្យក្នុងការសម្តែង នាង ក៏ទទួលបានឱកាសការងារជាច្រើននៅក្នុងវិស័យភាពយន្តតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម