ជួបបញ្ហាគេងស្រមុក សាកដោះស្រាយតាមតិចនិកប៉ុន្មានយ៉ាងនេះ
ការគេងស្រមុកអាចកើតលើយើងគ្រប់គ្នា ប៉ុន្តែប្រសិនជាយើងគេងស្រមុករាល់ថ្ងៃ នេះអាចជាបញ្ហព្រោះយើងអាចនឹងមានអារម្មណ៍ហត់ និងរំខានដំណេកដៃគូផងដែរ។
១. មូលហេតុនៃការគេងស្រមុក
ការគេងស្រមុកអាចបង្កមកពីមូលហេតុខាងក្រោមនេះ៖
• អាយុ៖ នៅពេលឈានចូលវ័យចំណាស់ បំពង់កនឹងតូចជាងមុន ហើយចលនាកន្ត្រាក់សាច់ដុំនៅពេលនៅស្ងៀមក៏ថយចុះ។
• ការលើសទម្ងន់៖ ការលើសទម្ងន់បង្កឱ្យមានជាលិកាខ្លាញ់ច្រើន និងគេងស្រមុក។
• រូបរាងពីកំណើត៖ បុរសច្រើនគេងស្រមុកជាងស្ត្រីនេះមកពីផ្លូវដង្ហើមបុរសតូចជាងស្ត្រី ឬអាចមកពីកត្តាផ្សេងទៀតដូចជាបំពង់កចង្អៀត ការរីកក្រពេញ adenoid និងឆែបមាត់ជាដើម។
• បញ្ហាច្រមុះ និងតំបន់ sinus៖ អាការៈតឹងច្រមុះ ឬស្ទះផ្លូវដង្ហើមអាចបណ្ដាលឱ្យគេងស្រមុក។
• ផឹកគ្រឿងស្រវឹង និងជក់បារី៖ ការគេងស្រមុក អាចបង្កដោយការផឹកគ្រឿងស្រវឹងច្រើន និងជក់បារីច្រើនព្រោះនេះធ្វើឱ្យសាច់ដុំមានភាពធូរស្រាល។
• ឥរិយាបថនៃការគេង៖ ការគេងផ្ងារ អាចបណ្ដាលឱ្យសាច់បំពង់កបិទផ្លូវដង្ហើមអាចនាំឱ្យគេងស្រមុកដែរ។
២. វិធីដោះស្រាយបញ្ហាគេងស្រមុក
ក្រោយពីដឹងពីមូលហេតុបង្កហើយ ខាងក្រោមនេះជាតិចនិកមួយចំនួនដែលអាចជួយបង្ការការគេងស្រមុកបាន។ ប៉ុន្តែប្រសិនជាយើងបន្តមានបញ្ហានេះកើតឡើង និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ យកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
រក្សាទម្ងន់
ប្រសិនជាគ្នាយើងចាប់អារម្មណ៍ថាយើងចាប់ផ្ដើមគេងស្រមុកក្រោយពីយើងឡើងទម្ងន់ ការសម្រកទម្ងន់អាចដោះស្រាយបញ្ហានេះបាន ព្រោះអាចបញ្ចុះជាលិកាខ្លាញ់នៅក្នុងបំពង់ក ដែលបិទផ្លូវដង្ហើម។
ឈប់ជក់បារី និងផឹកគ្រឿងស្រវឹង
គ្រឿងស្រវឹង អាចបន្ធូរសាច់ដុំបំពង់ក ដែលធ្វើឱ្យពិបាកដល់ការដកដង្ហើម ដូចនេះគួរចៀសវាងផឹកគ្រឿងស្រវឹងមុនពេលចូលគេង។ ម៉្យាងទៀត បើគ្នាយើងមួយចំនួនជក់បារី ហើយគេងស្រមុកជាប្រចាំគួរពិចារណាឈប់ជក់បារីព្រោះជក់បារីអាចធ្វើឱ្យភ្នាសនៅច្រមុះ និងបំពង់ករលាកដែលស្ទះផ្លូវដង្ហើម និងបង្កឱ្យគេងស្រមុក។
សម្អាតបន្ទប់គេង និងផ្លាស់ប្តូរឥរិយាបថនៃការគេង
បើគេងផ្ងារធ្វើឱ្យយើងគេងស្រមុក យើងគួរគេងចំហៀងវិញ ឬអាចសាកប្រើខ្នើយដើម្បីបង្ការមិនឱ្យយើងគេងផ្ងារ។ សម្រាប់គ្នាយើងមានបញ្ហាអាលែកហ្សី យើងគួរសម្អាតស្រោមខ្នើយជាប្រចាំ និងផ្លាស់ប្ដូរខ្នើយរាល់៦ខែម្ដង។
សម្អាតរន្ធច្រមុះ
អាការៈតឹងច្រមុះពេលផ្ដាសាយ ឬដោយសារមូលហេតុផ្សេងអាចធ្វើឱ្យយើងគេងស្រមុក ហើយការសម្អាតរន្ធច្រមុះដោយសេរ៉ូមប្រៃ និងការងូតទឹកក្ដៅអាចជួយបាន។
របបអាហារមុនពេលចូលគេង
ការស្រាវជ្រាវបង្ហាញថា ការញ៉ាំអាហារច្រើន ឬញ៉ាំអាហារដូចជាផលិតផលទឹកដោះគោ ឬទឹកសណ្ដែកមុនពេលចូលគេងអាចធ្វើឱ្យគេងស្រមុកកាន់តែខ្លាំង។ ដូចនេះគួរចៀសវាងអាហារប្រភេទនេះ៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured
- សម្រស់ជីវិត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍