ព្រឹកនេះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន១នាក់, សល់២នាក់ កំពុងសម្រាកព្យាបាល
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថ្ងៃនេះ មានអ្នកជាសះស្បើយ ១នាក់ និងពុំរកឃើញករណីជំងឺកូវីដ១៩ថ្មីទេ។
រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា ពុំរកឃើញករណីជំងឺកូវីដ១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ១៩, ១៣០នាក់ដដែល ចំនួនសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសល់ ០២នាក់ ចំនួនជាសះស្បើយសរុបចំនួន ១២៨នាក់ និងស្លាប់គ្មាន។
ករណីជាសះស្បើយ ចំនួន ០១នាក់ គឺជាបុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង ជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ១៩ ចំនួន ០២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
អត្ថបទ៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍