Connect with us

លោកប្រាយុទ្ធ៖ ថៃ មិនឈប់បុណ្យចូលឆ្នាំនៅខែកក្កដាទេ ព្រោះមន្ត្រីរាជការ ត្រូវបម្រើរាស្ត្រឱ្យអស់ពីលទ្ធភាព

បាងកក៖ លោកប្រយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានថ្លែងកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ថា រាជរដ្ឋាភិបាលបានសម្រេចច្រានចោលនូវសំណើដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ នៅក្នុងខែកក្កដា ខាងមុខនេះ។ ការថ្លែងដូច្នេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីវប្បធម៌ថៃ លោក Ittipol Khunpluem បានមានបង្ហើបនៅដើមខែមិថុនានេះ ថា ពិធីបុណ្យចូលឆ្នាំថ្មី អាចនឹងត្រូវរៀបចំឡើងនៅក្នុងខែកក្កដាខាងមុខ ដែលផ្ដល់ថ្ងៃឈប់សម្រាកសម្រាប់ប្រជាជនថៃរហូតដល់ជិត១០ថ្ងៃ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានស្នើឱ្យពិភាក្សាលើកាលបរិច្ឆេទថ្មី ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២០ ដែលត្រូវបានផ្អាកកាលពីខែមេសា ដោយសារវិបត្តិកូវីដ១៩។ លោកបានពន្យល់ថា ការឈប់សម្រាករយៈពេលវែង មិនមែនជាជម្រើសដ៏ល្អនោះទេ ហើយមន្ត្រីរាជការ ត្រូវការបម្រើរាស្ត្រ តាមដែលអាចធ្វើទៅបាន។

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីថៃ បានស្នើឱ្យមានការបែងចែកថ្ងៃឈប់សម្រាក ពីការឈប់ជាប់ៗគ្នា មកជា ការឈប់ ២-៣ដង វិញ៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម