Connect with us

ឥឡូវមហាជនថា តារាកំប្លែង នាយ ពាក់ មី ចេញមុខប្រើស្នៀតមនុស្សធម៌យកមុខយកមាត់

ភ្នំពេញ៖ ក្រៅពីអាជីបជាអ្នកកំប្លែង នឹង សម្តែងមក នាយ ពាក់មី ឈ្លៀតពីការងារសិល្បៈប៉ុន្មានថ្ងៃ ស្រាប់តែលេលឺថានាយ ពាក់ មី នឹង ភរិយា ក៏បានរៀបចំនៅកញ្ចប់សប្បុរសធម៌មួយចំនួនសំរាប់ចែកដល់ កុមារកំព្រា ចាស់ជរា ទីទាល់ក្រ ប្របកដោយស្នាមញញឹមរីករាយ។

នាយ ពាក់ មី បន្តថាមកដល់ពេលនេះ ជាថ្ងៃបិណ្ឌ៤ ដោយគ្រប់វត្តទីអារាម ក៌បានពិធីបុណ្យកាន់បិណ្ឌនៅក្នុងនោះក៏មានតារាសម្តែង តារាចម្រៀង ជាច្រើនរូបបាននាំគ្នាទៅវត្តយកចង្ហាន់ដើម្បីប្រគេនព្រះសង្ឃ ដែលរង់នៅឯទីវត្តអារាម ជិតឆ្ងាយ តារាខ្លះក៏បានរៀបចំនៅ សំភារៈតិចតួចដើម្បីជូនដល់ លោកយាយ លោកតា ដែលកំពុងខ្វះខាត។
ឥឡូវនេះយើង ងាកមក តារាកំប្លែងប្រចាំស្ថានីយ CTN ក៏មិនខុសពីតារាផ្សេងៗទៀតដែល ហាក់បីដូចជាកំពុងតេរៀបចំជាអំណោយជាច្រើន សម្រាប់ចាស់ៗនៅស្នាក់នៅតាមវត្តអារាម នាយ ពាក់ មី បាននិយាយថា កាលពីយប់មិញនេះលោកក៏បាននាំភរិយា នឹងកូនជាទីស្រលាញ់រៀបសំភារៈមួយចំនួនក្នុងនោះក៏មាននៅថវិកាបន្តិចបន្តួចបូករួមនឹងរបស់ប្រើប្រាស់មួយចំនួន ដើម្បីយកទៅវត្តដែលនៅភូមិកំណើតរបស់លោក ដែលឋិតនៅខេត្ត ព្រៃវែង ។

សំរាប់ អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកវិញ ក៌មានការគាំទ្រសរសើរទៅដល់ទឹកចិត្ត ដ៏ល្អមួយនេះ ចំណែកមហាជនមួយចំនួនទៀត ក៏មានការរិៈគន់ថា តារាស្រុកខ្មែរចូលចិត្តធ្វើតាមគ្នា ។ តែនាយ ពាក់ មី បានបកស្រាយថា លោកមិនមែនធ្វើតាមគ្នាទេ នេះជាទឹកចិត្តរបស់លោក ព្រោះលោកពីមុនក៏ជាកម្មករសំណង់ដែល ហើយជាអ្នកក្រខ្វះមុខខ្វះក្រោយ ទើបលោកនឹកឃើញរឿងនេះលោកស្រក់ទឹក មានចិត្តអាណិត ក៏ចង់ជួយចាស់ៗក៏រៀបចំអំណោយបន្តិចបន្តួចជូនពួកគាត់គ្រាន់ដោះទាល់ក្នុងគ្រាលំបាក សូមបងប្អូនកុំគិតអីខុសពីនេះ ហើយអរគុណសំរាប់អ្នកគាំទ្រដល់លោកផងដែរ ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម