Connect with us

ភាពជោគជ័យរបស់តារាចម្រៀង និងសម្តែង កញ្ញា អេង ស្រីអូន ធ្វើឱ្យប្រិយមិត្តជាច្រើនមានការកោតសរសើរ

កម្សាន្ត៖ ប្រិយមិត្តជាច្រើន បើសិនជាបានដឹងពីប្រវត្តិរបស់តារាចម្រៀង និងសម្តែង កញ្ញា អេង ស្រីអូន ប្រាកដជាមិនជឿនោះឡើយ នេះបើយោងតាមការសាកសួរពីក្រុមការងារ MyTV Plus កញ្ញាបានបញ្ជាក់ប្រាប់មកថា៖ “កញ្ញាកាលនៅពីតូច រូបគាត់ជាកូនអ្នកក្រមួយដែលឪពុកម្តាយខ្វះលទ្ធភាពយ៉ាងខ្លាំងក្នុងគ្រួសារ ទើបកញ្ញា សម្រេចចិត្តបេះត្រកួន លុយកាត់ទឹក ដើម្បីយកទៅលក់នៅឯផ្សារ គ្រាន់បានលុយចិញ្ចឹមគ្រួសារ ដើម្បីសម្រួលទុក្ខដល់ឪពុកម្តាយ”។ គ្រាន់តែបានប៉ុណ្ណឹងក៏ដឹងថា កម្សត់បាត់ទៅហើយ ចុះទម្រាំឱ្យគាត់ និយាយដល់អស់សាច់រឿងមិនដឹងយ៉ាងណានោះទេ។

មកដល់ពេលនេះ ការតស៊ូរបស់តារាចម្រៀង និងសម្តែង កញ្ញា អេង ស្រីអូន គឺទទួលបានភាពជោគជ័យជាខ្លាំងទាំងវិស័យសិល្បៈ ទាំងការរកស៊ីជំនួញផលិតផល ទើបកញ្ញាមានភាពធូរធាជាងកាលពីមុន។ កញ្ញា អេង ស្រីអូន បាននិយាយប្រាប់បន្តថា ទាំងនេះដោយសារតែកញ្ញា មិនដែលភ្លេចអ្នកមានគុណនោះឡើយ ព្រោះតែគាត់ ទើបធ្វើឱ្យចេះមានការតស៊ូ ឆ្លងឧបសគ្គទើបយើងមានថ្ងៃនេះ។

សម្រាប់មួយរយៈនេះ កញ្ញា អេង ស្រីអូន ក៏មានបទចម្រៀងចេញថ្មីៗជាច្រើនផងដែរ ពិសេសសុទ្ធសឹងជាបទ Cover Song ដែលយុវវ័យចូលចិត្តនិយមស្តាប់ ពិសេសបទចម្រៀងមានចំណងជើងថា “ឆ្អែតចិត្ត” ហើយកញ្ញា ក៏មានការមមាញឹកជាមួយការរកស៊ីរបស់គាត់ផងដែរ។ គាត់ ក៏សង្ឃឹមថា ពុកម៉ែបងប្អូននៅតែបន្តគាំទ្ររូបគាត់បន្ថែមទៀត៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម