Connect with us

ទោះបីជាមានការផ្ទុះឡើងសាជាថ្មីនៃវីរុសកូវីដ១៩នាក្រុង ប៉េកាំងក្ដី ក៏ពិធីបុណ្យសាច់ឆ្កែ នៅតែប្រារព្ធ

ប៉េកាំង៖ ពិធីបុណ្យសាច់ឆ្កែ បានប្រារព្ធឡើងរៀងរាល់ឆ្នាំនៅក្នុងទីក្រុង យូលីន ក្នុងតំបន់ គ័ងស៊ី ទីក្រុងប៉េកាំង នារដូវក្តៅដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៩ មកម្ល៉េះ។ ពិធីបុណ្យនេះ ប្រារព្ធឡើងរយៈពេល ១០ ថ្ងៃ ហើយក្នុងឆ្នាំ ២០២០ នេះ ចាប់ផ្តើមពិធីចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ ថ្ងៃទី ៣០ ខែមិថុនា ដែលនាំឱ្យសត្វឆ្កែប្រមាណជាង ១ ម៉ឺនក្បាល ត្រូវបានសម្លា ប់។

ប្រជាជនប្រមាណ ១១ លាននាក់ បានចុះហត្ថលេខា ដើម្បីប្រមូលទិន្នន័យអំពាវនាវប្រគល់ដល់ការិយាល័យរដ្ឋាភិបាល យូលីន នាក្រុងប៉េកាំងឱ្យបញ្ឈប់ពិធីបុណ្យសាច់ឆ្កែ។ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ បានធ្វើឱ្យអ្នកចូលរួមពិធីបុណ្យក្នុងឆ្នាំធ្លាក់ចុះគួរឱ្យកត់សម្គាល់ ម៉្យាងទៀតការបញ្ឈប់ពិធីបុណ្យ និងការជួញដូរសាច់ឆ្កែ មិនត្រឹមតែគិតពីសុខុមាលភាពនៃសត្វចិញ្ចឹមមួយនេះប៉ុណ្ណោះទេ តែក៏ជាប្រយោជន៍គិតពីសុខភាព ក៏ដូចជាសុវត្ថិភាពរបស់មនុស្សផងដែរ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា សាច់ឆ្កែត្រូវបានដកចេញពីមុខម្ហូបក្នុងប្រទេសជាផ្លូវការ ប៉ុន្តែមិនទាន់បានបញ្ឈប់ពិធីបុណ្យសាច់ឆ្កែនៅឡើយ។

គួរបញ្ជាក់ដែរថា សកម្មជនសត្វក្នុងស្រុក បានថតវីដេអូសត្វឆ្កែជាច្រើនក្បាលត្រូវបានសម្លា ប់ក្នុងផ្សារ និងបានផ្ញើដល់អង្គការការពារសត្វពិភពលោកកាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ក្រុមសកម្មជនទាំងនោះ ក៏បានជួយកូនឆ្កែចំនួន ១០ ក្បាលឱ្យរួចផុតជីវិតពីការសម្លា ប់ដែលត្រៀមធ្វើម្ហូបសម្រាប់ភ្ញៀវផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម