Bundesliga ទទួលបានកិច្ចព្រមព្រៀងក្នុងការផ្សាយបន្តផ្ទាល់ដែលមានទំហំទឹកប្រាក់ ប្រមាណ៤,៤ពាន់លានអឺរ៉ូ
Bundesliga៖ ក្របខណ្ឌបាល់ទាត់អាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃចន្ទ (២២ មិថុនា) ថាក្របខណ្ឌ នៃប្រទេសអាល្លឺម៉ង់មួយនេះអាចរកប្រាក់បាន ៤,៤ ពាន់លានអឺរ៉ូ ពីសិទ្ធិផ្សាយការប្រកួតបាល់ទាត់នៅក្នុងស្រុកសម្រាប់រយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០២១/២២ តទៅ ដែលជាការកើនឡើង ៨៥% ពីកិច្ចព្រមព្រៀងមុន។
ក្នុងនោះដែរក្របខណ្ឌមួយនេះ ក៏ទទួលបានសិទ្ធិសម្រាប់ការប្រកួតថ្ងៃសៅរ៍ពីសំណាក់ទូរទស្សន៍ Sky ដែលគ្រប់គ្រងដោយ U.S Group គឺជាអ្នកកាន់សិទ្ធិក្នុងស្រុកដ៏ធំមួយក្រោមកិច្ចព្រមព្រៀងបច្ចុប្បន្ន។ ខណៈទូរទស្សន៍ DAZN ត្រូវទទួលបានការផ្សាយការប្រកួតទាំងអស់នៅថ្ងៃសុក្រនិងថ្ងៃអាទិត្យ។
សូមបញ្ចាក់ផងដែរថា លោក Christian Seifert នាយកប្រតិបត្តិ នៃក្របខណ្ឌបាល់ទាត់ក្នុងប្រទេសអាល្លឺម៉ង់ បាននិយាយថា លីគនឹងទទួលបានប្រហែល ១,១ ពាន់លានដុល្លារក្នុងមួយឆ្នាំពីកិច្ចព្រមព្រៀងសម្រាប់កញ្ចប់សិទ្ធិក្នុងស្រុកចំនួន ១៨ ផ្សេងគ្នាដែលបានប្រកាសកាលពីថ្ងៃចន្ទកន្លងទៅ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍