Connect with us

លោក Jose Mourinho ទទួលការរិះគន់នៅពេលដែល Harry Kane ធ្លាក់ទម្រង់លេង

Premier League៖ លោក Paul Merson ដែលជាអ្នកវិភាគមួយរូបក្នុងទូរទស្សន៍ Sky Sports បាននិយាយថា Harry Kane វ័យ ២៦ ឆ្នាំនឹងពិចារណាផ្លាស់ប្តូរក្លិប ប្រសិនបើលោក Mourinho នៅតែប្រកាន់ខ្ជាប់នូវការលេងបែបដដែលៗនៅក្នុងក្របខណ្ឌ Premier League ដូចដែលពួកគេបានស្មើ ១-១ ជាមួយ Manchester United កាលពីសប្តាហ៍មុន។

ខ្សែប្រយុទ្ធសញ្ចាតិអង់គ្លេសរូបនេះ រកបាន ៧ គ្រាប់ក្នុង ១០ ប្រកួតក្រោមការដឹកនាំរបស់លោក Mourinho តែយ៉ាងណាមិញលោក Mourinho បាននិយាយតបវិញនូវការរិះគន់ថា លោក Merson និយាយខុសក្នុងការវិនិច្ឆ័យរូបលោក ដោយផ្អែកលើការប្រកួតមួយត្រឹមតែមួយប្រកួត, លោក Jose គិតថា Kane មិនមានបញ្ហាអ្វីនោះឡើយក្នុងការរកគ្រាប់បាល់នៅក្នុងក្រុមរបស់លោក នៅពេលដែលរូបគេ ជាសះស្បើយពីរបួសមួយរយភាគរយ។

Mourinho បានបន្តនិយាយថាខ្សែប្រយុទ្ធ Didier Drogba, Cristiano Ronaldo, Karim Benzema, Diego Milito និង Zlatan Ibrahimovic សុទ្ធតែមានស្ថិតិល្អក្នុងការរកគ្រាប់បាល់របស់ពួកគេនៅក្រោមការដឹកនាំរបស់លោក។

សូមបញ្ជាក់ផងដែរថា Spurs ឈរនៅលេខ ៨ ក្នុងតារាងដោយមាន ៤២ ពិន្ទុ និងកំពុងតែប្រជែងរកកៅអីក្នុងពានរង្វាន់អឺរ៉ុបនៅរដូវកាលក្រោយ ដោយត្រូវប្រជែងជាមួយ Chelsea , Man United , Wolve និង Sheffield ៕

Loading...

ពេញនិយម