Connect with us

ប៉ូលិសបើកការស៊ើបអង្កេត រឿងបង្ហោះបដាក្នុងជំនួបរវាង Man City និង Burnley

អង់គ្លេស៖ ប៉ូលិសប្រទេសអង់គ្លេស បានបើកការស៊ើបអង្កេត ពាក់ព័ន្ធនឹងរឿង យន្តហោះបង្ហោះបដា ដោយបានសរសេរថា White Lives Matter Burnley កំឡុងពេលប្រកួតរវាង Manchester City និង Burnley នៅជំនួប Premier League សប្តាហ៍ទី៣១។

ការស៊ើបអង្កេត នឹងធ្វើឡើងដើម្បីស្វែងរកអ្នកផ្ដួចផ្ដើមគំនិត និងអ្នកដែលពាក់ព័ន្ធទាំងអស់។ មានការសង្ស័យជាពិសេសទៅលើអ្នកគាំទ្រ Burnley ហើយអ្នកដែលប្រព្រឹត្ត នឹងត្រូវទទួលទោសតាមច្បាប់ ព្រោះសកម្មភាពនេះ ទាក់ទងនឹងការរើសអើងពណ៌សម្បុរ។
យ៉ាងណាមិញ មកទល់ពេលនេះ ប៉ូលិស ក៏បានស្វែងរកឃើញតម្រុយមួយចំនួនផងដែរ ហើយ តែការស៊ើបអង្កេតស្វែងរកឱ្យជាក់លាក់នៅតែបន្ត។

ចំពោះ Burnley វិញ បន្ទាប់ពីមានរឿងខាងលើកើតឡើង ក្លិបក៏បានចេញសេចក្ដីប្រកាសសុំទោសជាសាធារណៈ ដោយបានបញ្ជាក់ថា ក្លិបមិនមានការរើសអើង ពូជសាសន៍អ្វីឡើយ៕

Loading...

ពេញនិយម