Connect with us

ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ប្រោសប្រទាននូវទ្រព្យ ២លានដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជានុរាស្រ្តរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រ ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមវិសេសវិសាលចំនួន ២លានដុល្លារ (2,000,000 USD, ព្រះករុណា ព្រះមហាក្សត្រ ចំនួន ១លានដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១លានដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ។

គួរបញ្ចាក់ផងដែរថានេះជាលើកទី២ ហើយដែល ព្រះអង្គទាំងទ្វេ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់សម្រាប់ជាវិភាគទានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយក្នុងលើកទី១ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជឧបត្ថម្ភចំនួន ៣០ ម៉ឺនដុល្លារអាមេរិក៕

ប្រភព៖ Royal du Cambodge

Loading...

ពេញនិយម