Connect with us

មហាជននាំគ្នាងឿងឆ្ងល់ក្រោយកូនស្រី Michael Jackson ពោលពាក្យជូនពរទៅពូខ្លួនក្នុងទិវាបុណ្យឪពុក ប៉ុន្តែមិនបានរំឭកពីឪពុកបង្កើត

អាមេរិក៖ តារាចម្រៀងប៉ុបល្បីឈ្មោះ Michael Jackson បានទទួលម រណភាព តាំងពីឆ្នាំ ២០០៩ ដោយបន្សល់ទុកកូនប្រុសស្រីចំនួន ៣ នាក់ដែលមកទល់ពេលនេះ ពួកគេបានធំពេញរូបពេញរាងគួរឱ្យស្រឡាញ់។

ប៉ុន្តែថ្មីៗនេះ កូនស្រីច្បង Paris Jackson បានធ្វើឱ្យមនុស្សជាច្រើនមានភាពងឿងឆ្ងល់ ដោយសារកាលពីថ្ងៃទិវាបុណ្យឪពុក កាលពីថ្ងៃ២១ ខែមិថុនា កន្លងទៅ នាងមិនបានអើពើរំឭកពីឪពុកបង្កើតខ្លួន Michael Jackson ឡើយ ប៉ុន្តែបែរជាពោលពាក្យជូនពរដល់ពូខ្លួនទៅវិញថា “រីករាយទិវាបុណ្យឪពុកប៉ាប៉ា T ខ្ញុំស្រឡាញ់ប៉ាអស់ពីបេះដូង ហើយខ្ញុំក៏មិនដឹងថា ត្រូវបង្ហាញការដឹងគុណយ៉ាងណាដែរនូវអ្វីគ្រប់យ៉ាងដែលប៉ាបានផ្តល់ឱ្យខ្ញុំ ខ្ញុំជំពាក់ប៉ាច្រើនណាស់ក្នុងជីវិតនេះ”។

គួរបញ្ជាក់ដែរថា TJ Jackson វ័យ ៤១ ឆ្នាំគឺជាប្អូនប្រុសបង្កើតរបស់ Michael Jackson ដែលបានមើលថែកូនៗទាំង ៣ របស់ Michael គឺ Paris វ័យ ២២ ឆ្នាំPrince វ័យ២០ ឆ្នាំ និងBlanket វ័យ១៨ ឆ្នាំ ក្រោយលោកអនិ ច្ចកម្ម៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម