Connect with us

សត្វក្ងានញីមួយក្បាលជីវិតប្រៀបដូចនាង “បដាចា” ព្រាត់ទាំងប្តី ទាំងកូន រហូតដល់ងា ប់ខ្លួន

អង់គ្លេស៖ រឿងដ៏សោកសៅមួយ បានកើតឡើងនៅទីក្រុង Bolton, Great Manchester ដោយសារសត្វក្ងានញី ១ ក្បាលបានខូចចិត្តរហូតដល់ងា ប់ខ្លួន ក្រោយឃើញស៊ុតនៅក្នុងសំបុកត្រូវបានបែកខ្ទេច ដោយសារក្មេងទំនើងជំទង់មួយក្រុម បានយកទៅបំបែកលេងនឹងដុំថ្មកាលពីថ្ងៃទី២០ ខែមិថុនា។

ក្នុងចំណោមស៊ុតទាំង ៦ គ្រាប់ត្រូវបានបែកអស់ ៣ គ្រាប់ និង ២ គ្រាប់ទៀត ក៏ត្រូវបានខ្ទេចខ្ទីផងដែរកាលពីពេលថ្មីៗនេះ សរុបមកគឺនៅសល់តែ ១ គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមស៊ុតទាំង ៦ គ្រាប់។ សកម្មជនសត្វព្រៃ បានបញ្ជាក់បន្ថែមថា ក្ងានឈ្មោល បានចាកចោលជម្រករបស់ខ្លួនអស់រយៈពេល ២ សប្តាហ៍មកហើយដោយសារមានអារម្មណ៍តប់ប្រមល់ខ្លាំងពេក។

សកម្មជន Sam Woodrow បានប្រាប់ថា ក្ងានញីមួយនេះប្រហែលជាងា ប់ដោយសារតែការខូចចិត្ត ក្រោយក្ងានឈ្មោលចាកចោល ថែមទាំងស៊ុតចំនួន ៥ គ្រាប់ត្រូវបានខ្ទេចខ្ទីទៀតផង។ ជាក់ស្តែង សត្វក្ងានត្រូវបានចាត់ទុកជាសត្វដែលមានភក្តីភាពនឹងគ្នាបំផុត ដូចនេះនៅពេលដែលបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួន អារម្មណ៍ខូចចិត្តនឹងកើតមានឡើងខ្លាំងដូចគ្នា៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com