Connect with us

ឈ្វេងយល់ពីប្រវត្តិខ្លះៗនៃ “បុណ្យសែននំចាំង” ដែលជនជាតិចិនគោរពប្រតិបត្តិរៀងរាល់ឆ្នាំ

កម្សាន្ត៖ បុណ្យសែននំអន្សម ឬ ខ្មែរយើងតែងហៅថា “បុណ្យសែននំចាំង” ប្រារព្ធឡើងរៀងរាល់ថ្ងៃទី៥ ខែ៥ គិតតាមប្រក្រតិទិនចិនចន្ទគតិដើម្បីរម្លឹកដល់កវីស្នេហាជាតិ ឈីយៀន បានលោតទឹកសម្លាប់ខ្លួនដោយក្តីទុក្ខសោកដោយសារមន្ត្រីពុករលួយជាច្រើននិយាយញុះញង់ ចោទប្រកាន់គ្រប់សព្វបែបយ៉ាងទៅដល់ស្តេច ឈូវៃ រហូតទ្រង់ចេញរាជបញ្ជានិរទេសកវី ឈីយៀន ឱ្យចេញពីនគរឈូ។

ឈីយៀន បានទទួលបញ្ជា និងបានធ្វើដំណើររហូតដល់ទន្លេប៉ក់ឡ លោកក៏សម្រេចចិត្តលោតទឹកសម្លា ប់ខ្លួននៅថ្ងៃទី៥ ខែ៥ (ប្រក្រតិទិនចិន) ដោយសារបៀមក្តីទុក្ខសោកសៅក្នុងចិត្តខ្លាំងពេក ។ ក្រោយមក ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យខួបមរណៈរបស់លោក អ្នកស្រុកដែលបានគោរពស្រឡាញ់លោកបានបោះចំណីចូលទៅក្នុងទន្លេ ប៉ក់ឡ ប៉ុន្តែរយៈពេល ២ ឆ្នាំក្រោយមក លោកក៏បានទៅពន្យល់សប្តិអ្នកស្រុកម្នាក់ ដើម្បីអរគុណដល់ពួកគេដែលមានទឹកចិត្តយកចំណីទៅសែនព្រេនឱ្យលោក ប៉ុន្តែលោកមិនបានទទួលឡើយដោយសារមច្ឆជាតិស៊ីអស់។

ឈីយៀន បានផ្តល់គំនិតឱ្យខ្ចប់ចំណីអាហារដោយវេចខ្ចប់ជារាងទូកនាគ ធ្វើដូចនេះមច្ឆជាតិ មិនហ៊ានស៊ីឡើយ ដោយពួកវាស្មានតែជាសំណែនរបស់ស្តេចនាគ។ ហេតុដូចនេះហើយ ទើបនំអន្សមចិន ឬ នំចាំង មានរូបរាងស្រដៀងទូកមកទល់ពេលបច្ចុប្បន្ន និងត្រូវបានប្រារព្ធពិធីសែននំចាំងរៀងរាល់ឆ្នាំបែបនេះ៕

ប្រភព៖ Thydatori.blogspot

សម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម