Connect with us

ព្រះនាងតូចនរោត្តម ជេនណា បង្ហើរព្រះសូរសៀង ជាមួយ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស នូវបទ “កូលាបភ្នំពេញ” ពិតជាពីរោះពេកក្រៃ

កម្សាន្ត៖ ពិតជាធ្វើឱ្យប្រជានុរាស្ត្ររីករាយជាខ្លាំង ក្រោយពីបានយកមកក្រសាលចម្រៀងព្រះសូរសៀងដោយ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ជេនណា បានព្រះសូរសៀងនូវបទ “កូលាបភ្នំពេញ” ដែលជាព្រះរាជនិពន្ធដ៏ថ្លៃថ្លានៃសម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ធ្វើឱ្យរណ្តំដួងចិត្តប្រជានុរាស្ត្រជាខ្លាំង ពេញព្រះរាជាណាចក្រកម្ពុជា។

វីដេអូចម្រៀងមួយបទនេះ ត្រូវបាន ព្រះនាងតូច នរោត្តម ជេណា ទ្រង់យកមកបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ទ្រង់ កាលពីថ្ងៃទី២១ ខែមិថុនា ចំថ្ងៃទិវា “ឪពុក”។ ទ្រង់ ក៏ព្រះរាជសព្វព្រះហឫទ័យបង្ហើរព្រះសូរសៀងជាមួយ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ដើម្បីរំឭកដល់គុណដ៏ធំធេងរបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។

ប្រជានុរាស្ត្រខ្មែរ បានសណ្តាប់ព្រះសូរសៀងរបស់ទ្រង់រួចមក ក៏លាន់មាត់ៗគ្រប់គ្នា ដោយនាំគ្នាសរសេរដូច្នេះថា៖

– ពីរោះ និងមានអត្ថន័យណាស់ ស្តាប់ហើយ ចង់ស្តាប់ទៀត

– ពីរោះហើយ ស្រស់ស្អាតណាស់ ព្រះនាងតូច

– សូមថ្វាយព្រះពរ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និងព្រះនាងតូច៕

(ទស្សនាវីដេអូ)

ប្រភព៖ អ្នកអង្គម្ចាស់នរោត្តម ជេនណា

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com