Connect with us

ខ្ញី ម្ទេសស្រស់ ក្រូចខ្វិចតូច និងស្ពៃគួយឡេង សរុប៤តោន នាំចូលពីវៀតណាម មានផ្ទុកគីមី

ខេត្តតាកែវ៖ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ អាជ្ញាធរកម្ពុជា បានរកឃើញបន្លែផ្ទុកសារធាតុគីមីថ្នាំសម្លាប់សត្វល្អិត នាំចូលតាមច្រកទ្ធាព្រំដែនអន្តរជាតិភ្នំដិន ពីប្រទេសវៀតណាម។ សារធាតុគីមីហាមឃាត់នេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

មន្ត្រីជំនាញបានរកឃើញបន្លែដែលមានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិតរួមមាន៖

-ខ្ញីចំនួន ១ តោន
-ម្ទេសស្រស់ចំនួន ៥០០ គីឡូក្រាម
-ក្រូចខ្វិចតូចចំនួន ៥០០ គីឡូក្រាម
-ស្ពៃគួយឡេងចំនួន ២ តោន

បន្ទាប់មកមន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បានធ្វើកំណត់ និងបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម