Connect with us

លាវ មិនទាន់បើកច្រកព្រំដែនអន្តរជាតិ ជាមួយកម្ពុជាឡើយ

លាវ-កម្ពុជា៖ ប្រទេសលាវ បានសម្រេចមិនទាន់បើកច្រកព្រំដែនអន្តរជាតិជាមួយកម្ពុជាឡើយ ក្រោមហេតុផលដើម្បីបន្តការពារការចម្លងជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

យ៉ាងណាមិញ កម្ពុជា មិនមានការរាតត្បាតនៃជំងឺកូវីដ១៩ឡើយ ពោលគឺ មានសរុបអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១៣០នាក់ ក្នុងនោះជាសះស្បើយ ១២៨នាក់ និងគ្មានស្លាប់។

ប្រទេសលាវ បានបិទច្រកព្រំដែនអន្តរជាតិជាមួយកម្ពុជា កាលពីខែមីនា ឆ្នាំ២០២០។ ចំណែក កម្ពុជា និងវៀតណាម កាលពីពេលថ្មីៗនេះ បានអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរ ធ្វើដំណើរចេញចូលបានឡើងវិញ ប៉ុន្តែតម្រូវឱ្យធ្វើចត្តាឡីស័ក តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ រីឯ កម្ពុជា និង ថៃ មិនទាន់មានការបើកច្រកព្រំដែនអន្តរជាតិណាមួយនៅឡើយទេ៕

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម