Connect with us

ក្រុមហ៊ុនជប៉ុន ជួយកសិករកម្ពុជា ដាំដុះបន្លែគ្មានសារធាតុគីមី និងនាំចេញទៅបរទេស

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនមួយ នឹងជួយប្រជាកសិករកម្ពុជា ក្នុងការដាំដុះបន្លែ ដែលគ្មានសារធាតុគីមី និងបង្កើនការនាំចេញទៅក្រៅប្រទេស។ គម្រោងនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនជប៉ុន Yamato Green Co Ltd និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនជប៉ុន នឹងផ្ដល់ការគាំទ្របច្ចេកទេសសម្រាប់ប្រជាកសិករកម្ពុជា ក្នុងការដាំចុះ កែច្នៃ រហូតដល់ការវេចខ្ចប់ ដើម្បីនាំចេញទៅក្រៅប្រទេស ហើយនឹងទិញបន្លែពីប្រជាកសិករ នៅក្នុងខេត្តបាត់ដំបង និង ខេត្តមណ្ឌលគិរី។ គម្រោងនេះ បានកើតឡើង ស្របពេលដែលប្រជាពលរដ្ឋយើង ចាប់ផ្ដើមកែប្រែទម្លាប់ក្នុងការទទួលទាន ដោយត្រូវការម្ហូបអាហារដែលមានស្ដង់ដារ និងគុណភាព។

សូមជម្រាបថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់គម្រោងនេះ ធ្វើឡើងក្រោមអធិបតីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Katsuhito Nabeshima នាយកប្រតិបត្តិក្រុមហ៊ុន Yamato Green ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម