កាន់តែល្អមើលទៀតហើយសម្រាប់ថ្ងៃនេះ រឹតតែកម្សត់ ព្កុលមាស ត្រូវបានប្អូនស្រី ឆោមផ្កា ធ្វើបាបរាងកាយគ្មានត្រាប្រណី
កម្សាន្ត៖ សម្រាប់ថ្ងៃនេះ តួអង្គដែលប្រិយមិត្តកំពុងតែមានការអាណិតអាសូរនោះ កំពុងតែត្រូវប្អូនស្រី ឆោមផ្កា ធ្វើបាបកាន់តែខ្លាំង ទាំងផ្លូវចិត្ត ទាំងរាងកាយ ជាងនេះទៅទៀត គឺពេលហូបបាយម្តងៗ ព្កុលមាស ដែលជាតួអង្គមួយដ៏កម្សត់ មួយថ្ងៃៗមិនដែលស្គាល់ថាភាពសប្បាយរីករាយក្នុងចិត្តនោះឡើយ។ ទាំងមីងខី ទាំងឆោមផ្កា ដែលជាកូនស្រី មិនដែលមានចិត្តសន្តោសប្រោសប្រណីម្តងណានោះឡើយ ទោះឪពុកខំអង្វរដើម្បីនាំ ព្កុលមាស ទៅទីណាក៏ដោយ។
សម្រាប់ថ្ងៃនេះ ប្រិយមិត្តប្រាកដជាបានដឹងកាន់តែច្បាស់ពីចរិតកាចឆ្នាស់ ឃោរឃៅចិត្តអាក្រក់ របស់មីងខី និង ឆោមផ្កា ត្រង់ឈុតបោកខោអាវមុខស្រះទឹក បង្ហាញឱ្យឃើញថា ម្តាយនិងកូន ពិតជាឆ្នាស់កាចដូចគ្នាតែម្តង។ ចំពោះតួអង្គ ព្កុលមាស វិញកាន់តែធ្វើឱ្យប្រិយមិត្តជាច្រើនរំជួលចិត្តជាខ្លាំង ដោយកើតចិត្តក្តីអាណិត ស្រឡាញ់ ហេតុអ្វីបានជា ព្កុលមាស មកកើតចំគ្រួសារចិត្តអាក្រក់បែបនេះ។
គ្រាន់តែទស្សនាភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” មកប្រិយមិត្តជាច្រើន បានបញ្ចេញមតិខ្លះៗថា ពិតជាភាពយន្តភាគបុរាណខ្មែរ ដែលល្អឯកគ្រប់ឈុតឆាក ទាំងការនិយាយ សំឡេងផ្ទាល់ ការសម្តែងរបស់តួអង្គ ពិតជាល្អឥតខ្ចោះ។ ប្រិយមិត្តខ្លះទៀត ក៏លាន់មាត់និយាយថា ព្កុលមាស មិនកើតមកគ្រួសារខ្ញុំមក តាមពិតនេះជាសាច់រឿងនោះទេ ខាងក្រៅគាត់ជាមនុស្សស្លូតទេ។
សូមកុំភ្លេចរង់ចាំទស្សនាភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” តាមរយៈកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕
(ទស្សនាវីដេអូ)
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍