Connect with us

ខ្សែការពារ David Luiz បន្លាយកុងត្រាថ្មីជាមួយ Arsenal

Premier League៖ ខ្សែការពារ David Luiz បានយល់ព្រមពង្រីកកុងត្រាមួយឆ្នាំទៀតជាមួយ Arsenal ធ្វើឱ្យគេបន្តនៅ Emirates Stadium រហូតដល់ឆ្នាំ២០២១។

កីឡាករសញ្ជាតិប្រេស៊ីលរងការរិះគន់ សម្រាប់ការលេងធ្វេសប្រហែសទល់នឹង Man City កាលពីសប្ដាហ៍មុន ដែលគេត្រូវបណ្ដេញចេញពីទីលាននៅនាទី២៦ ធ្វើឱ្យ Arsenal ចាញ់ ៣-០។

ក្រោយចប់ការប្រកួត Luiz បានធ្វើការសុំទោសដល់អ្នកគាំទ្រ ប៉ុន្តែគេជឿជាក់ថា កីឡាករចាស់វស្សា វ័យ៣៣ឆ្នាំ រូបនេះ នឹងបញ្ចប់ការរួមរស់ជាមួយកាំភ្លើងធំ ពេលដែលកុងត្រាអស់នៅថ្ងៃទី ៣០ ខែ មិថុនាខាងមុខ។

យ៉ាងណាមិញ ក្រោយមានការពិភាក្សា Arsenal បានសម្រេចផ្ដល់កុងត្រា១ឆ្នាំទៀតដល់ Luiz ធ្វើឱ្យគេបន្តលេងក្រោមការដឹកនាំរបស់លោក Mikel Arteta ដល់ឆ្នាំ២០២១៕

Loading...

ពេញនិយម