Connect with us

ឪពុកចុង និងម្តាយ Lisa រៀបចំម្ហូបសំណព្វចិត្តជាច្រើនមុខដើម្បីពញាក់អារម្មណ៍នាងដល់ផ្ទះ ធ្វើឱ្យសមាជិកក្រុមរំភើបដល់ទប់ទឹកភ្នែកមិនជាប់

កម្សាន្ត៖ ក្នុងចំណោមសមាជិកទាំង ៤ ក្នុងក្រុម Blackpink ឪពុកម្តាយរបស់ Lisa គឺជាបុគ្គលដែលបានបង្ហាញវត្តមានជាសាធារណៈច្រើនជាងគេ ជាពិសេសឪពុកចុងជនជាតិ ស្វីស របស់ Lisa ដែលជាចុងភៅល្បីឈ្មោះម្នាក់។

លោក Marco បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេស ស្វីស ក្នុងឆ្នាំ១៩៨៩ និងបានបម្រើការក្នុងភោជនីយដ្ឋាន និងសណ្ឋាគារល្បីៗជុំវិញពិភពលោកទៀតផង។ មិនយូរប៉ុន្មានលោក Marco បានទៅរស់នៅប្រទេសថៃ និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដោយមនុស្សជាច្រើនបានស្គាល់លោកថាជាអ្នកឯកទេសមុខម្ហូបថៃ។

ក្រោយមក លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយម្តាយរបស់ Lisa និងបានមើលថែ និងស្រឡាញ់ Lisa ដូចជាកូនបង្កើតអ៊ីចឹង ហើយភាពកក់ក្តៅដែលលោកផ្តល់ឱ្យ Lisa ធ្វើឱ្យនាងស្រឡាញ់លោកដូចឪពុកវិញដូចគ្នា និងហៅប៉ាពេញៗមាត់។

ថ្មីៗនេះដែរ ឪពុកម្តាយ Lisa បានរៀបចំម្ហូបអាហារដើម្បីពញាក់អារម្មណ៍នាងពោរពេញទៅដោយសុភមង្គល និងក្តីនឹករឭកគ្នាជាខ្លាំងដែលកម្មវិធីជួបជុំមួយពេលនេះ មានការចូលរួមពីក្រុម Blackpink ទាំង ៤រូប នៅទីក្រុងបាងកក ប្រទេសថៃ។ ចង់ដឹងថា កម្មវិធីជួបជុំនេះមានក្តីរំភើបដែលលាយឡំទៅដោយទឹកភ្នែក និងសំណើចយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

ប្រភព៖ Koreaboo

(ទស្សនាវីដេអូ)

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម