សប្តាហ៍នេះកាន់តែប្លែក រំជើបរំជួល ញាក់កន្ត្រាក់អារម្មណ៍ លើឆាកប្រគំតន្ត្រី “រាត្រីកម្សាន្ត” ថ្ងៃសៅរ៍
កម្សាន្ត៖ អ្វីដែលទន្ទឹងរង់ចាំនោះបានមកដល់ថ្មីទៀតហើយ រឹតតែប្លែកជួបជាមួយតារាចម្រៀងល្បីៗ វ័យក្មេងសំឡេងពីរោះ អមជាមួយក្បាច់រាំពិសេសៗ នឹងចូលមកអង្រួនបេះដូងទស្សនិកជន បាត់អស់ទុក្ខកង្វល់ ឱ្យសប្បាយរីករាយនាចុងសប្តាហ៍ ជាមួយឆាកប្រគំតន្ត្រីកម្មវិធី “រាត្រីកម្សាន្ត” ថ្ងៃសៅរ៍។
ប្រិយមិត្ត នឹងបានជួបតារាចម្រៀងល្បីៗក្នុងបេះដូង ដូចជា៖ កញ្ញា លីន ដា, លោក ផែង សុភារិទ្ធ, លោក អនុស្សាវរីយ៍, ក្រុម One dream និង ពិធីករ ពិធីការិនី ដែលមានសម្រស់ស្រស់សោភា ដែលពោរពេញទៅដោយពាក្យពេចន៍កំប្លុកកំប្លែង។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ប្រិយមិត្តពិតជាសើចៗ សើចមិនចេះជិនណាយនាចុងកម្មវិធី ជួបជាមួយក្រុមកំប្លែង CBS បង្កើតជាសំណើចសើចក្អាកក្អាយ រីករាយជាមួយកម្មវិធីនេះផងដែរ។
សូមកុំភ្លេចទស្សនាការផ្សាយផ្ទាល់កម្មវិធី “រាត្រីកម្សាន្ត” ថ្ងៃសៅរ៍ តាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN TV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៥ល្ងាច ដល់ម៉ោង ៧យប់ តទៅ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍