ស្រ្តីមានផ្ទៃពោះ ១៥នាក់ ក្នុងមួយថ្ងៃ បានស្លាប់ ដោយសារតែការរំលូតកូន ដោយមិនមានសុវត្ថិភាព
ភ្នំពេញ ៖ អង្គការម៉ារីស្តូប ក្រើនរំលឹកដល់ស្រ្តីដែលមានផ្ទៃពោះ ដោយមិនបានព្រាងទុក ហើយចង់រំលូតកូនចោល គួរតែទៅរកសេវាប្រឹក្សាអោយបានត្រឹមត្រូវ ខណៈដែលចំនួនអ្នករំលូតកូនស្លាប់ មានការកើនឡើង ។ បើតាមរបាយការណ៍ពីអង្គការម៉ារីស្តូ ប្រចាំនៅកម្ពុជា បានអោយដឹងថា យ៉ាងហោចណាស់ក៏មានក្មេងស្រី ជាង៥ពាន់នាក់ ក្នុង១ឆ្នាំ ឬ ១៥នាក់ ក្នុងមួយថ្ងៃ រងគ្រោះ និងស្លាប់ដោយសារការរំលូតកូន ដោយគ្មានសុវត្ថិភាព ។
ដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក នាយិការអង្គការម៉ារីស្តូប លោកស្រី Amy Williamson បានអោយដឹងថា ស្រ្តីភាគច្រើន នៅមានអារម្មណ៍ភ័យខ្លាច និងឯកកោ នៅពេលពួកគាត់ដឹងថា ខ្លួនថា មានផ្ទៃពោះឥតព្រាងទុក ។ លោកស្រី បានលើកឡើងថា បទពិសោធន៍នៃការឈឺចាប់នេះ គឺដោយសារតែកង្វះការយល់ដឹងអំពីសិទ្ធស្របច្បាប់ នៃការទទួលសេវារំលូតកូន ដែលនាំឲ្យស្រ្តីមានភាពយឺតយ៉ាវ ក្នុងការស្វែងរកសេវាថែទាំសុខភាព និងឈានទៅដល់ការទទួលសេវារំលូតកូនដោយសុវត្ថិភាព ។
ជាមួយគ្នានេះ អ្នកដែលងាយទទួលរងគ្រោះ រួមមាន ក្មេងស្រីនៅលីវ ឬ ក៏ស្រ្តីដែលរៀបការរួច ប៉ុន្តែមិនទាន់ចង់បានកូន ហើយមានផ្ទៃពោះឥតព្រាងទុក ។ ដោយសារសង្គមរើសអើង ចំពោះក្មេងស្រី ដូច្នេះ ពួកគេ បានជ្រើសរើសយកសេវារំលូតដោយគ្មានសុវត្ថិភាព ដែលជាហេតុ បណ្តាលឲ្យពួកគាត់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
សូមបញ្ជាក់ថា ច្បាប់នៃការរំលូតកូននៅកម្ពុជា បានអនុម័តក្នុងឆ្នាំ១៩៩៧ ដែលអនុញ្ញាតឲ្យរំលូតបានទារិកាអាយុ ក្រោម៩សប្តាហ៍ តាមរយៈការលេបថ្នាំទម្លាក់ និង ក្រោម១២សប្តាហ៍ អាចរំលូតដោយប្រើម៉ាស៊ីនបូមចេញ ដែលមិនបង្កផលប៉ះពាល់សុខភាពម្តាយនោះទេ ។ ដើម្បីជៀសផុតពីបញ្ហាទាំងអស់នេះ អង្គការម៉ារីស្តូប បានផ្តាំផ្ញើដល់ក្មេងស្រី ឬ ស្រ្តីគ្រប់រូប ត្រូវហ៊ានទៅរកសេវា ឬ ទទួលការប្រឹក្សាពីអ្នកជំនាញ ដើម្បីជៀសផុតរងគ្រោះដល់អាយុជីវិតខ្លួនឯង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍