Connect with us

អ្នកអង្គម្ចាស់នរោត្តម ជេនណា នឹងបង្ហាញព្រះកាយ ព្រមទាំងព្រះសូរសៀងដ៏ពីរោះ នៅក្នុងកម្មវិធី “A1 Twist” សប្ដាហ៍ថ្ងៃអាទិត្យនេះ

កម្សាន្ត៖ កាន់តែអស្ចារ្យសម្រាប់កម្មវិធី “A1 Twist” សម្រាប់សប្ដាហ៍ថ្ងៃអាទិត្យនេះ ទស្សនិកជនប្រាកដជារំភើប បន្ទាប់ពីបានទទួលដំណឹងថា កម្មវិធី “A1 Twist” នឹងមានតារាចម្រៀងល្បីៗចូលរួមមកបកស្រាយនូវទឹកដមសំឡេងដ៏ពីរោះ មកអង្រួនចិត្តទស្សនិកជន ឱ្យរីករាយ ពេលសម្រាកពីការងារ ពិសេសទៅទៀត ក៏មានវត្តមានរបស់តួអង្គ ព្កុលមាស ចូលរួមកម្មវិធីនេះផងដែរ។

ទស្សនិកប្រាកដជាចង់ដឹងថាតារាចម្រៀងរូបណាខ្លះនឹងចូលរួមក្នុងកម្មវិធី “A1 Twist” សប្តាហ៍ថ្ងៃអាទិត្យនេះ មានដូចជា៖ អ្នកអង្គម្ចាស់នរោត្តម ជេនណា (តួអង្គ ព្កុលមាស), កញ្ញា វីរៈ និច្ច, លោក Melody, កញ្ញា ដា ណាម៉ូ, និងលោក ហួន សំអុល។ ចុងកម្មវិធីពិតជាសើចសប្បាយជាមួយក្រុមកំប្លែង88 និង ការបញ្ចូលសំឡេងបែបកំប្លែងខ្លីៗដោយក្រុម ហៃ ដារ៉ូ។

កុំភ្លេចទស្សនាកម្មវិធី “A1 Twist” តាមរយៈកញ្ចក់ទូរទស្សន៍ MYTV និង Page MYTV រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ១០ព្រឹក ដល់ ម៉ោង ១២ថ្ងៃត្រង់៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម