Connect with us

ក្មេងស្រីឥណ្ឌាដែលបានលើកបទខ្មែរទៅច្រៀងក្នុងចំណោមបទទាំង ១០២ ភាសាដើម្បីបំបែកកំណត់ត្រាពិភពលោក សង្ឃឹមថានឹងអាចមានឱកាសបានសម្តែងនៅកម្ពុជានៅថ្ងៃណាមួយ

ឥណ្ឌា៖ នៅចាំក្មេងស្រីជនជាតិឥណ្ឌា Suchetha Satish ដែលបានបំបែកកំណត់ត្រាពិភពលោកក្នុងការច្រៀងបទចម្រៀង ១០២ ភាសាបានទេ? ដោយសារព័ត៌មាននៃការចូលរួមក្នុងកម្មវិធីបំបែកកំណត់ត្រាពិភពលោករបស់នាងនៅតែមានការចែករំលែកមិនដាច់ទើបធ្វើឱ្យនាងចេញសាររៀបរាប់នៅបណ្តាញសង្គមរបស់ខ្លួនថា៖

“ពិតជារីករាយ និងមានកិត្តិយសណាស់ដែលខ្ញុំបានកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាជាច្រើនបានសរសើរនូវការច្រៀងជាភាសាខ្មែររបស់ខ្ញុំ ភាសាខ្មែរគឺមានភាពស្រស់ស្អាតណាស់ ហើយខ្ញុំសង្ឃឹមថានឹងអាចមានឱកាសបានសម្តែងនៅប្រទេសកម្ពុជានៅថ្ងៃណាមួយ”។

គួររំឮកដែរថា Suchetha Satish ជាក្មេងស្រីជនជាតិឥណ្ឌាសិក្សានៅទីក្រុង ឌូបៃ បានបំបែកកំណត់ត្រានៃការច្រៀងចម្រៀងចំនួន ១០២ ភាសានៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨ ដែលក្នុងវីដេអូនៅនាទី ៤:២៦ នាងបានលើកយកបទចម្រៀងរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត “ខ្ញុំស្រឡាញ់ស្រីតូច” មកបកស្រាយ ឃើញថា តុងសម្លេងភាសាខ្មែរដែលនាងបានច្រៀងមានភាពច្បាស់លាស់ និងពិរោះរណ្តំជាខ្លាំង។ ចង់ដឹងថាបទចម្រៀងដែលនាងបានបកស្រាយនោះពិរោះយ៉ាងណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com