Connect with us

រំឭកអតីតកាលជិត ២០ឆ្នាំមុន Mr.Bean បានជួយសង្គ្រោះប្រពន្ធកូន ព្រមទាំងអ្នកដំណើរជាច្រើននាក់ ក្នុងហេតុការណ៍អ្នកបើកយន្តហោះបាត់ស្មារតី

កម្សាន្ត៖ ស្តេចកំប្លែងសញ្ជាតិអង់គ្លេស Mr.Bean បានធ្វើឱ្យទស្សនិកជនស្គាល់លោកគ្រប់គ្នាដោយសារភាពកំប្លុកកំប្លែងមិនចេះរីងស្ងួត តាមរយៈរឿងកំប្លែងបែបហួសចិត្តជាច្រើនដែលលោកបានសម្តែងកន្លងមក។ ប៉ុន្តែ មានមនុស្សប៉ុន្មាននាក់ដែលដឹងថា កាលពីឆ្នាំ ២០០១ កន្លងទៅ Mr.Bean ធ្លាប់បានជួយជីវិតមនុស្សនៅលើយន្តហោះឯកជនរបស់លោក ដែលបានធ្វើដំណើរទៅវិស្សមកាលនៅប្រទេសកេនយ៉ា ប៉ុន្តែបានជួបរឿងអ្នកបើកយន្តហោះបាត់បង់ស្មារតី។

ក្នុងហេតុការណ៍នោះ យន្តហោះបានហោះឡើងក្នុងរយៈកម្ពស់ ១៦,០០០ ហ្វីត ស្របពេលនោះអ្នកបើកយន្តហោះ ក៏បានបាត់បង់ស្មារតីរហូតធ្វើឱ្យយន្តហោះដាំក្បាលចុះយ៉ាងគំហុក។ ជាសំណាងល្អ ដែល Mr.Bean តែងជួលយន្តហោះឯកជនដើម្បីធ្វើដំណើរជារឿយៗទើបធ្វើឱ្យលោកមានចំណេះខ្លះៗក្នុងការគ្រប់គ្រងយន្តហោះ។

ភ្លាមៗនោះ Mr.Bean ក៏ប្រញាប់ប្រញាល់បញ្ជាយន្តហោះឱ្យត្រឡប់មកសភាពធម្មតាវិញ។ ក្រោយមកលោកក៏បានប្រើកម្លាំងទះកំផ្លៀងអ្នកបើកយន្តហោះជាច្រើនសា ដើម្បីឱ្យគាត់មានស្មារតីឡើងវិញ។ វាប្រៀបបីដូចជាអព្ភូតហេតុដូច្នោះ ដែលអ្នកបើកយន្តហោះដឹងខ្លួនឡើងវិញ និងបញ្ជាយន្តហោះរហូតចុះចតដល់ដីបានដោយសុវត្ថិភាព។ លោកបានជួយជីវិតប្រពន្ធ និងកូន ២ នាក់ ព្រមទាំងអ្នកដំណើរដទៃទៀតឱ្យរួចផុតពីគ្រោះថ្នាក់រហូតធ្វើឱ្យមនុស្សជាច្រើនមានមោទនភាព និងបានឱ្យនាមលោកថាជាវីរបុរសទៀតផង៕

ប្រភព៖ BBC

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com