Connect with us

ពលករ និងនិស្សិតកម្ពុជាចំនួន ១៥៨នាក់ទៀត នៅប្រទេសម៉ាឡេស៊ី នឹងវិលត្រឡប់មកកម្ពុជា នៅថ្ងៃស្អែក

ភ្នំពេញ៖ ពលករ និងនិស្សិតកម្ពុជានៅប្រទេសម៉ាឡេស៊ីចំនួន ១៥៨នាក់ នឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ហើយក្នុងនោះ ក៏មានពលរដ្ឋម៉ាឡេស៊ីចំនួន ២នាក់ ក៏នឹងរួមដំណើរជាមួយផងដែរ។ នេះបើតាមការឱ្យដឹងពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក កុយ គួង បានឱ្យដឹងថា ពលរដ្ឋខ្មែរខាងលើ នឹងចាកចេញពីទីក្រុងកូឡាឡាំពួរ នៅវេលាម៉ោង ៩:០០នាទីព្រឹក ហើយនឹងមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ៩:៥០នាទីព្រឹក តាមជើងហោះហើ រ MH754 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។

សូមបញ្ជាក់ថា ការវិលត្រឡប់របស់ពលរដ្ឋកម្ពុជានេះ គឺជាលើកទី២ហើយក្នុងខែមិថុនានេះ បន្ទាប់ពីពួកគេ បានជាប់គាំងដំណើរនៅប្រទេសម៉ាឡេស៊ី ដោយមិនមានជើងហោះហើរ ដោយសារការបិទជើងយន្តហោះដែលបណ្តាលមកពីវិបត្តិវីរុសកូវីដ-១៩៕

ដោយ៖ គង់ ប៊ុនណា

Loading...

ពេញនិយម