Connect with us

ពិតអត់ថា ការទស្សន៍ទាយអាចកំណត់វាសនាមនុស្សបាន? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចតាមដានរឿង “ជោគជតាពិឃាត” ក្នុងពេលឆាប់ៗនេះ

កម្សាន្ត៖ ក្បួនទស្សន៍ទាយមានតាំងពីបុរាណកាលរហូតមកទល់ពេលបច្ចុប្បន្ន ឃើញថាការទស្សន៍ទាយគឺមិនមែនមានតែនៅប្រទេសកម្ពុជាឡើយ ប៉ុន្តែនៅតាមបណ្តាប្រទេសដទៃទៀតក៏មានជំនឿលើការទស្សន៍ទាយនេះផងដែរ។

សាច់រឿងថ្មី ប្លែកដែលនឹងត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ MyTV ឆាប់ៗនេះ គឺជាសាច់រឿងរវាងបុរស ២ នាក់ដែលបានបម្រើការផ្នែកកងទ័ពជើងអាកាស បានអារសាច់សម្រក់ឈាមដើម្បីស្បថសច្ចានឹងរាប់អានគ្នាជាបងប្អូនដោយស្រឡាញ់រាប់អាន និងមើលថែគ្នាទៅវិញទៅមក។

ប៉ុន្តែ ជោគជតារបស់អ្នកទាំង ២ ត្រូវបានគ្រូទាយធ្វើការទស្សន៍ទាយថា វាសនាអ្នកទាំង ២ មិនអាចនៅជាមួយគ្នាបានឡើយ ប្រសិនជានៅតែមានះ ប្រាកដជាមានម្នាក់ស្លា ប់ និងម្នាក់ទៀតរស់តែប៉ុណ្ណោះ។ ប្រភេទសាច់រឿងបែបសោកនាដកម្មក្នុងភាពយន្តភាគថៃ “ជោគជតាពិឃាត” នេះ នឹងនាំលោកអ្នកឱ្យយល់ដឹងពីសាច់រឿងនៃជីវិត ស្នេហា ភ្លើងសង្គ្រាមដែលស្ថិតក្នុងសម័យកាលអំឡុងឆ្នាំ១៩៦៥-១៩៦៧។

សាច់រឿងដ៏គួរឱ្យជក់ចិត្តនេះ នឹងមានចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃចន្ទ-សុក្រ ទី១៣ ខែកក្កដា វេលាម៉ោង ១១ ព្រឹកតទៅ បន្ទាប់ពីរឿង មន្តស្នេហ៍ក្រមុំតូច។ ដូចនេះ ចង់ដឹងថាវាសនាអ្នកទាំង ២ ពិតជាដូចការទស្សន៍ទាយ ឬ យ៉ាងណា កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com