Connect with us

ងើបពីដំណេក ហ្វេន Liverpool រំភើបគ្មានអ្វីថ្លែង ព្រោះក្រុមខ្លួនឈ្នះពាន EPL ជាលើកដំបូងក្នុងពេល៣០ឆ្នាំ

Premier League៖ ក្លិបហង្សក្រហម Liverpool បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ English Premier League បន្ទាប់ពីក្លិប Manchester City បានទទួលបរាជ័យ ក្រោមថ្វីជើងក្លិប Chelsea កាលពីយប់មិញ។ ការទន្ទឹងរងចាំរយៈពេល ៣០ឆ្នាំ របស់អ្នកគាំទ្រក្រុមហង្សក្រហម បានក្លាយជាការពិត ខណៈប្រិយមិត្ត Liverpool មួយចំនួន នៅប្រទេសកម្ពុជា ប្រហែលកំពុងសម្រាន្តលង់លក់ ពេលដំណឹងដ៏អស្ចារ្យនេះ បានកើតឡើង។

កាលពីយប់មិញ ដែលចាប់ផ្ដើមពីម៉ោង២រំលងអាធ្រាត្រម៉ោងនៅកម្ពុជា ក្លិប Manchester City បានចាញ់នៅក្រៅដី ក្រោមថ្វីជើងរបស់ Chelsea ដោយលទ្ធផល ២ ទល់នឹង ១ ។ លទ្ធផលនេះ មិនអាចឱ្យក្រុមដែលឈរនៅលេខ២ Man City បន្តប្រដេញដណ្ដើមយកចំណាត់ថ្នាក់លេខ១ ពី Liverpool បានទៀតឡើយ។ ដូច្នេះ Liverpool បានគ្រងជើងឯកក្របខណ្ឌ Premier League ដោយមាន ៨៦ពិន្ទុក្នុងដៃ ទោះបីជានៅសល់ ៧ប្រកួតទៀតនៅក្នុងលីគក៏ដោយ៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម