នាយកប្រតិបត្តិ Airbnb៖ ពួកយើងចំណាយពេល ១២ឆ្នាំដើម្បីកសាងវាឡើង ប៉ុន្តែវាស្ទើរបាត់បង់ទាំងស្រុងត្រឹមរយៈពេល ៦ សប្តាហ៍
អាមេរិក៖ ចង់សម្រេចនូវការងារ ឬ មុខជំនួញក្នុងក្តីសុបិនរបស់ខ្លួន គឺត្រូវបណ្តាក់ទុកនូវកម្លាំងកាយ ចិត្ត ពេលវេលាជាច្រើនដើម្បីទៅដល់គោលដៅ។ ជាក់ស្តែង Airbnb ដែលជាក្រុមហ៊ុនទីផ្សារអនឡាញ ជួយរៀបចំការស្នាក់នៅសម្រាប់ភ្ញៀវទេសចរ និងប្រឹក្សាពីបទពិសោធន៍ក្នុងការធ្វើដំណើរកម្សាន្ត ដែលមានទីតាំងនៅក្រុងសេនហ្វ្រានស៊ីស្កូរ រដ្ឋកាលីហ្វ័រញ៉ា បានចំណាយពេល ១២ ឆ្នាំដើម្បីបង្កើតក្រុមហ៊ុននេះឡើង ប៉ុន្តែពេលនេះវាស្ទើរតែបាត់បង់ក្នុងមួយប៉ប្រិចភ្នែក ដោយសារវីរុសកូវីដ១៩។
លោក Brian Chesky បានផ្តល់បទសម្ភាសន៍ថា មុខជំនួញដែលលោកខិតខំសាងឡើងរយៈពេល ១២ ឆ្នាំមកនេះ ស្ទើរតែបាត់បង់ទាំងស្រុងត្រឹមរយៈពេល ៤-៦ សប្តាហ៍ប៉ុណ្ណោះ ដោយសារវិបត្តិនៃការរាតត្បាតវីរុសកូវីដ១៩។ វិស័យទេសចរណ៍ បានបិទគ្រប់ប្រទេស ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុករហូតដល់ក្រុមហ៊ុនជាច្រើនបិទទ្វារជាបន្តបន្ទាប់។
គួរបញ្ជាក់ដែរថា សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Airbnb វ័យ ៣៨ ឆ្នាំលោក Brain Chesky គឺជាបុគ្គលដែលជោគជ័យលើមុខជំនួញ និងបានក្លាយជាបុគ្គលដែលជះឥទ្ធិពលដល់មនុស្សជាច្រើនទៀតផង៕
ប្រភព៖ Entrepreneur
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍