Connect with us

លោកទូតអាមេរិក ប្រៀបធៀបខេត្តមណ្ឌលគិរី ទៅនឹងរដ្ឋ១នៅសហរដ្ឋអាមេរិក

មណ្ឌលគិរី៖ ថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា Patrick Murphy បានអញ្ជើញធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី ដើម្បីជួបជាមួយបងប្អូនជនជាតិភាគតិច ក្រុមអភិរក្ស និងទស្សនាជីវិតសត្វព្រៃ នៃប្រទេសកម្ពុជា។

ក្នុងដំណើរទៅកាន់ភូមិភាគឦសានមួយនេះ លោកឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphy បានលើកឡើងនៅក្នុងបណ្ដាញសង្គម ថា ខេត្តមណ្ឌលគិរី ប្រៀបដូចជា “រដ្ឋវើម៉ន (Vermont)” នៅសហរដ្ឋអាមេរិក។ រដ្ឋវើម៉ន ជារដ្ឋដែលមានប្រជាជនតិចបំផុតទី២ នៅអាមេរិក ហើយក៏ជាតំបន់ដែលជនជាតិដើមភាគតិច រស់នៅកាលពីជាង ១២០០០ឆ្នាំមុន។ ទីនេះគឺជា កន្លែងដែលមានការប្រឈមមុខដាក់គ្នា រវាងជនជាតិដើមភាគតិច និងពួកអឺរ៉ុបដែលបានទៅដល់ទឹកដីអាមេរិក កាលពីគ្រាដំបូង។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតអាមេរិក ក៏បានចែករំលែករូបថតជាច្រើន នៅក្នុងដំណើរទៅកាន់ទឹកដីនៃខេត្តមណ្ឌលគិរីផងដែរ ដោយលោកបានចូលរួមក្នុងសកម្មភាពជាច្រើននៅទីនោះ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com