ខ្សែបម្រើ Pedro នឹងទៅចូលរួម Roma នៅចុងបញ្ចប់រដូវកាល
Premier League៖ ប្រភពពីសារពត៌មាន Dailymail ឱ្យដឹងថា ខ្សែបម្រើ Pedro នឹងចាកចេញពី Chelsea ទៅចូលរួមក្លិបអ៊ីតាលី Roma នៅចុងបញ្ចប់រដូវកាល ពេលដែលកុងត្រារបស់គេផុតសុពលភាព។
Pedro បានបន្ថែមកុងត្រារយៈពេលខ្លី ជាមួយ Chelsea ដើម្បីជួយក្រុមរហូតចប់រដូវកាល ខណៈកុងត្រាដើមរបស់គេត្រូវអស់នៅចប់ខែមិថុនានេះ។ ប៉ុន្តែពេលនេះ Pedro ពានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Roma ហើយ។
កីឡាករវ័យ៣២ឆ្នាំនៅសល់ភារកិច្ចបន្តទៀតសម្រាប់ការប្រកួតទាំងអស់ដែលនៅសល់នា រដូវកាល២០១៩-២០ ដូចជានៅ Premier League, FA Cup និង Champions League។
ចូលរួមជាមួយ Chelsea កីឡាករសញ្ជាតិអេស្ប៉ាញធ្លាប់ឈ្នះ Premier League រដូវកាល២០១៦-១៧ ក្រោមការដឹងនាំរបស់លោក Antonio Conte, ពាន FA Cup ២០១៨ និង Europa League ២០១៩៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍