Connect with us

Burnley ដាក់ពិន័យអ្នកគាំទ្រ ដែលបានបង្ហោះបដាក្នុងការប្រកួតតទល់នឹង Man City

Premier League៖ អ្នកគាំទ្រ Burnley ដែលបានបង្ហោះបដា White Lives Matter ក្នុងការប្រកួតតទល់នឹង Man City នោះ ត្រូវបានក្លិបដាក់ពិន័យ បន្ទាប់ពីប៉ូលិសរកឃើញកាលពីពេលថ្មីៗនេះ។

ប៉ូលិសបានបង្ហាញអត្តសញ្ញាណថា បុរសនោះមានឈ្មោះថា Jack Hepple ជាវិស្វករមួយរូបនៅក្រុមហ៊ុនគ្រឿងម៉ាស៊ីនមួយនាប្រទេសអង់គ្លេស។

បន្ទាប់ពីរកឃើញកំហុសច្បាស់លាស់ បុរសរូបនេះត្រូវបានក្រុមហ៊ុនបញ្ចប់ពីការងារ ដោយសារតែធ្វើខុសគោលការណ៍ក្រុមហ៊ុន។
រីឯក្លិប Burnley វិញ បានធ្វើការដាក់ពិន័យបុរសរូបនេះ ដោយហាមមិនឱ្យចូលរួមដោយផ្ទាល់រាល់ការប្រកួតរបស់ក្លិប ពេញមួយជីវិត។

ទោះបីជាយ៉ាងណាក្ដី លោក Jack មិនប្រឈមមុខនឹងទទួលទោសឧក្រិដ្ឋអ្វីឡើយលើទោសកំហុស ដែលលោកបានប្រព្រឹត្តឡើយ នេះបើតាមការបញ្ជាក់ផ្ទាល់ពីខាងប៉ូលិសស៊ើបអង្កេតក្ដីមួយនេះ ដោយមិនបានបង្ហាញពីមូលហេតុច្បាស់លាស់៕

Loading...

ពេញនិយម