Connect with us

អ្នកជំនួញ អ្នកទៅព្យាបាលជំងឺ នឹងអាចចូលទៅកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែកក្កដា

ថៃ៖ រដ្ឋាភិបាលថៃ បានសម្រេចជាគោលការណ៍ ក្នុងការបើកឱ្យជនបរទេសដែលទៅធ្វើជំនួញ ស្វែងរកសេវាព្យាបាលជំងឺ ពលករជំនាញ ជនបរទេសដែលបានរៀបការជាមួយជនជាតិថៃ អ្នកស្នាក់នៅអចិន្ត្រៃយ៍ បុគ្គលិកក្នុងវិស័យអប់រំ គ្រូបង្រៀន និងសិស្សនិស្សិត អាចចូលទៅកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ។

លោក Taweesin Visanuyothin អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ នៃប្រទេសថៃ បានបញ្ជាក់ថា អ្នកជំនួញ ដែលមានបំណងចូលទៅកាន់ប្រទេសថៃ រយៈពេលខ្លី មិនតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃឡើយ។ ប៉ុន្តែ ពួកគេ នឹងឆ្លងកាត់ការតាមដានដោយអាជ្ញាធរថៃ។

លោកបន្តថា ភ្ញៀវទេសចរ ដែលស្វែងរកសេវាព្យាបាល នៅក្នុងប្រទេសថៃ នឹងត្រូវបានអនុញ្ញាតផងដែរ។ ប៉ុន្តែ ភ្ញៀវទេសចរទាំងនេះ ត្រូវស្វែងរកមន្ទីរពេទ្យដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយរដ្ឋបាលសុវត្ថិភាព និងសុខភាព ហើយមានទីតាំងនៅក្រុងបាងកក ខេត្តភូកេត ហាត់យ៉ៃ ឈៀងម៉ៃ និង ខេត្តឈៀងរ៉ៃ តែប៉ុណ្ណោះ។

អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ថៃ បានបញ្ជាក់ថា ភ្ញៀវទេសចរទូទៅ នឹងមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសថៃនៅឡើយទេ។

សូមជម្រាបថា ថៃរកឃើញអ្នកឆ្លងកូវីដ១៩សរុប ៣១៥៨នាក់ និងស្លាប់ ៥៨នាក់៕

ប្រភព៖ Xinhua

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com