Connect with us

អូស្ត្រាលី និង នូវែលហ្សេឡង់ ឈ្នះការដេញថ្លៃជាម្ចាស់ផ្ទះ FIFA’s Women World Cup 2023

បរទេស៖ ប្រទេសអូស្ត្រាលី និង នូវែលស្សេឡង់ ត្រូវបានជ្រើសរើសជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារី FIFA’s Women World Cup 2023។

ប្រទេសទាំង២បាននាំមុខ ប្រទេសកូឡុំប៊ីដែលជាបេក្ខភាពប្រកួតប្រជែងនៅសល់តែ១ បន្ទាប់ពីប្រទេសប្រេស៊ីល និង ជប៉ុន ដកខ្លួនចេញពីការប្រកួតដេញថ្លៃ។ អូស្ត្រាលី និង នូវែលហ្សេឡង់ ទទួលបានសំឡេងគាំទ្រចំនួន ២២ ខណៈ កូឡុំប៊ី ទទួលបានសំឡេងគាំទ្រ ១៣ ក្នុងចំណោម៣៥ពីសមាជិកក្រុមប្រឹក្សា FIFA។

ព្រឹត្តិការណ៍ FIFA’s Women World Cup 2023 នឹងដំឡើងក្រុមចូលរួមប្រកួតប្រជែងពី ២៤ក្រុម ទៅ៣២ក្រុម ដោយដំណើរការពីខែកក្កដា ដល់ សីហា ឆ្នាំ២០២៣។

ប្រធាន FIFA លោក Gianni Infantino ឱ្យដឹងថា សមាជិកគ្រប់រូបបានថ្លែងអំណរគុណដល់បេក្ខភាពទាំងអស់ ខណៈការដំណើរការដេញថ្លៃពិតជាប្រកួតប្រជែង ប៉ុន្តែវាធ្វើបានយ៉ាងល្អ។ ដោយឡែក FIFA បានផ្តល់ប្រាក់ឧបត្ថម្ភ១ពាន់លានដុល្លារ ដល់ដំណើរការរៀបចំផងដែរ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិនារីសហរដ្ឋអាមេរិក ជាម្ចាស់ជើងឯកឆ្នាំ ២០១៩ ក្រោយឈ្នះហុល្លង់៕

Loading...

ពេញនិយម