Connect with us

លោក Zinedine Zidane ស្នើឱ្យ Sergio Ramos លេងជាមួយ Real Madrid ដល់ចូលនិវត្តន៍

La Liga៖ លោក Zinedine Zidane បានស្នើទៅថ្នាក់ដឹកនាំក្លិប Real Madrid ដើម្បីបន្ថែមកិច្ចសន្យា២ឆ្នាំ ទៀតដល់ខ្សែការពារ Sergio Ramos ដោយចង់ឱ្យរូបគេលេងដល់ចូលនិវត្តន៍ជាមួយក្លិបតែម្តង។

កីឡាករវ័យ៣៤ឆ្នាំ នៅមានកិច្ចសន្យាជាមួយក្លិបអធិរាជស ដល់ឆ្នាំ២០២១ ប៉ុន្តែមានការផ្សព្វផ្សាយជារឿយៗថា គេអាចនឹងចាកចេញក្រោយផុតកិច្ចសន្យា ដោយសារអាយុច្រើន។

ដើម្បីបញ្ចប់ភាពសង្ស័យនេះ លោក Zinedine Zidane បានប្រាប់ថា លោកកំពុងស្នើដល់ក្លិប ដើម្បីបន្ថែមកិច្ចសន្យាថ្មីដល់ Sergio Ramos និងបានលើកទឹកចិត្តគេឱ្យលេងជាមួយក្លិបដល់ចូលនិវត្តន៍។

Sergio Ramos បានចូលរួមជាមួយ Real Madrid ក្រោយផ្ទេរពីក្លិប Sevilla កាលពីរដូវកាល 2005-06 ដោយមកទល់ពេលនេះ គេបានបង្ហាញខ្លួនជាង ៦០០ប្រកួត រកបានដល់ទៅ ៩០គ្រាប់ និងក្លាយជាខ្សែការពារ រកគ្រាប់បានច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ La Liga ថែមទៀតផង៕

Loading...

ពេញនិយម