Connect with us

ត្រៀមៗ! Jailbreak វគ្គ ២ នឹងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំក្រោយហើយ

កម្សាន្ត៖ Jailbreak គឺជាខ្សែភាពយន្តដែលបានជាប់ពានរង្វាន់ជាខ្សែភាពយន្តដ៏អស្ចារ្យមួយរបស់មហោស្រពភាពយន្ត Fantasia កាលពីឆ្នាំ ២០១៧។ ខ្សែភាពយន្ត Jailbreak បានបញ្ចូលក្បាច់គុនល្បុក្កតោទៅក្នុងសាច់រឿងដែលបានបង្ហាញពីភាពអង់អាច មោះមុត បង្កប់ទៅដោយតិចនិកនៃការវាយលុកសត្រូវពោរពេញទៅដោយស្មារតីក្លាហានគួរឱ្យចាប់អារម្មណ៍។

យ៉ាងណាមិញ រឿង Jailbreak វគ្គ ២ បានត្រឡប់មកវិញដោយមានការចូលរួមសម្តែងដោយ Jean Paul Ly, Dara Our និង Tharoth Sam ដែលនឹងសម្តែងជាតួអង្គប៉ូលិស រួមជាមួយនឹងសិល្បករដែលធ្លាប់មានវត្តមានក្នុងខ្សែភាពយន្ត The Raid ក៏ដូចជា John Wick 3-Parabellum គឺលោក Cecep Arif Rahman និង លោក Yayan Ruhian ត្រូវសម្តែងជាតួអង្គចិត្តអាក្រក់។

សូមបញ្ជាក់ដែរថា ខ្សែភាពយន្តនេះ នឹងមានគម្រោងដំណើរការថតនៅឆ្នាំ ២០២១ ខាងមុខនេះ៕

ប្រភព៖ Hollywoodreporter

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com