Connect with us

អ្នកចាត់ការ Lucien Favre បន្តនៅជាមួយ Borussia Dortmund ដល់ដូវកាលក្រោយ

Bundesliga៖ អ្នកចាត់ការ Lucien Favre នឹងបន្តនៅជាមួយក្លិប Borussia Dortmund នៅរដូវកាលក្រោយ។

ការខកខានរបស់ Dortmund ក្នុងការដណ្តើមពានរង្វាន់ចំនួន២ ពីក្រុម Bayern Munich មិនបានធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់អ្នកចាត់ការវ័យ ៦២ឆ្នាំ នាទឹកដី Signal Iduna Park ឡើយ។

ទាន់ទិននឹងការបន្តនៅជាមួយក្លិបរបស់លោក Lucien Favre ដល់រដូវកាលក្រោយ ប្រធានផ្នែកកីឡាក្លិប Borussia Dortmund លោក Michael Zorc បានថ្លែងឱ្យដឹងថា លោក Lucien Favre នឹងនៅជាមួយក្លិបដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់នានា នារដូវកាលក្រោយទៀត។

សូមបញ្ជាក់ថា លោក Lucien Favre បានចូលរួមជាមួយ Borussia Dortmund ក្រោយចេញពីក្លិបបារាំង Nice កាលពីឆ្នាំ២០១៨ ដោយមានកិច្ចសន្យា២ឆ្នាំ ហើយចំពោះការបន្តកិច្ចសន្យាថ្មី នេះ ធ្វើឱ្យលោកដឹកនាំក្លិបដល់ឆ្នាំ២០២១៕

Loading...

ពេញនិយម