Connect with us

Borussia Dortmund ឈានដល់កិច្ចព្រមព្រៀងនាំយក Thomas Meunier ពី PSG ជាផ្លូវការ

Bundesliga៖ ខ្សែការពារស្តាំសញ្ជាតិបែលហ្សិក Thomas Meunier បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្លិប Borussia Dortmund ជាមួយការផ្ទេរដោយគ្មានតម្លៃខ្លនពីក្លិប PSG ដែលបានផុតកំណត់នៅចុងខែនេះ។

ក្នុងនោះដែរ រដូវកាលនៃក្របខណ្ឌ Ligue 1 ត្រូវបានបញ្ចប់កាលពីខែមេសាចំពេលមានវិបត្តិ COVID-19 នោះទើប បដិសេធមិនបន្តកិច្ចសន្យាជាមួយនិងក្លឹបនៅប្រទេសបារាំងមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លិបបានឱ្យដឹងថា “ក្រុម Borussia Dortmund គឺជាក្រុមដែលរូបគេចង់លេងជាពិសេសគឺរបៀបនៃការលេងគឺបែបធម្មជាតិ” ហើយក្នុងការមកដល់របស់ Meunier រូបគេនឹងបានចាប់ដៃគូជាមួយ Axel Witsel និង Thorgan Hazard នៅ Dortmund ដែលជាកីឡាករប៊ែលហ្សិកដូចគ្នា។

សូមបញ្ចាក់ផងដែរថា កីឡាករវ័យ ២៨ ឆ្នាំបានឈ្នះពានរង្វាន់ Ligue 1 ចំនួន ៣ ដងអំឡុងពេលប្រកបអាជីពរយៈពេល ៤ ឆ្នាំជាមួយ PSG បន្ទាប់ពីចូលរួមជាមួយក្រុមជើងឯកបារាំងពីក្លិប Brugge ក្នុងឆ្នាំ ២០១៦ ៕

Loading...

ពេញនិយម