Connect with us

ខ្សែការពារ Pablo Zabaleta និង Carlos Sanchez នឹងចាកចេញពី West Ham នៅសប្ដាហ៍ក្រោយនេះ

Premier League៖ ខ្សែការពារ Pablo Zabaleta និង Carlos Sanchez បានប្រកាសពីការចាកចេញពីក្លិប West Ham បន្ទាប់ពីបានបង្ហាញខ្លួនចំនួន ៨០ លើកសម្រាប់ក្លិបចាប់តាំងពីចូលរួមពីក្រុម Manchester City ក្នុងឆ្នាំ២០១៧ ប៉ុន្តែបញ្ហារបួសបានរារាំងឱ្យ Pablo Zabaleta ខកខានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១៨ផងដែរ ។

ស្របពេលដែលកីឡាករ Sanchez ជាកីឡាករអន្តរជាតិកូឡុំប៊ីដែលនាំយកពី Espanyol លេងបាន ១៨ ដងក្នុងអំឡុងពេល ២ ឆ្នាំរបស់គាត់ជាមួយក្រុមញញួរយក្ស មិនបានជួយក្រុមឱ្យបានល្អនោះទេពោលចុងក្រោយក្នុងការប្រកួត FA Cup ចាញ់ក្រុម West Brom កាលពីខែមករា។

សូមបញ្ចាក់ផងដែរថា អ្នកទាំង២នឹងត្រូវចាកចេញពីក្លិបនៅពេលដែលក្រុម West Ham លេងការប្រកួតក្របខណ្ឌ Premier League បន្ទាប់ របស់ពួកគេជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃទី ១ ខែកក្កដា៕

Loading...

ពេញនិយម