Connect with us

ព្រឹកនេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ០៩នាក់ថែមទៀត នាំចូលពីឥណ្ឌូណេស៊ី

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះថា មានករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន ០៩នាក់ថែមទៀត ដែលជាករណីនាំចូលពីប្រទេសឥណ្ឌូណេស៊ី និងមានករណីជាសះស្បើយ ចំនួន ០១នាក់។

ករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ០៩នាក់នេះ មានជនជាតិខ្មែរចំនួន ០៨នាក់ និងជនជាតិឥណ្ឌូណេស៊ី ចំនួន ០១នាក់ ដែលធ្វើដំណើរតាមជើងហោះហើរត្រង់ មកដល់កម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ហើយត្រូវបានយកសំណាកវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ទាំង០៩នាក់។

ជើងហោះហើរនេះ មានអ្នកដំណើរសរុប ចំនួន ៤០នាក់ (ស្ត្រី១០នាក់ និងបុរស ៣០នាក់) មានជនជាតិខ្មែរ ២៤នាក់ វៀតណាម ០១នាក់ និង ឥណ្ឌូណេស៊ី ១៥នាក់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។

អ្នកដំណើរនៅសល់ ចំនួន ៣១នាក់ បានធ្វើតេស្ត អវិជ្ជមានកូវីដ១៩ ត្រូវបានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដោយបែកចែកទៅតាមបណ្ដាខេត្តដែលពួកគាត់រស់នៅ, នៅមណ្ឌលសុខភាពចាក់អង្រែក្រោម និង សណ្ឋាគារមួយនៅទីក្រុងភ្នំពេញ ដើម្បីតាមដានសុខភាពបន្តទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២៧មិថុនានេះ កម្ពុជា រកឃើញអ្នកផ្ទុកកូវីដ១៩សរុប ១៣៩នាក់ ក្នុងនោះ ជាសះស្បើយ ១២៩នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១០នាក់៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com