Connect with us

កីឡាករជម្រើសជាតិបាល់ទាត់កម្ពុជា ទៀត គីមហេង របួសធ្ងន់ ខណៈមិត្តស្រីគេបានស្លា ប់ក្នុងគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ភ្នំពេញ៖ ទៀត គីមហេង ដែលប្រិយមិត្ត បានស្គាល់តាមរយៈទេពកោសល្យក្នុងការបង្ហាញខ្លួនឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កម្រិតយុវជន និងជាសមាជិកក្លិបបាល់ទាត់វិសាខា បានជួបនូវគ្រោះថ្នាក់ចរាចរណ៍ ជាមួយមិត្តស្រីរបស់ខ្លួន កាលពីយប់មិញ។ បច្ចុប្បន្ន គីមហេង កំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈមិត្តស្រីរបស់គេ បានស្លា ប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

ហេតុការណ៍នេះ ត្រូវបានរាយការណ៍ថា បានកើតឡើង នៅផ្លូវ១៤៣ កែងនឹងផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទៀត គីមហេង និងមិត្តស្រី បានជិះម៉ូតូម៉ាក PCX ពណ៌ស ត្រូវបានរថយន្ត១គ្រឿងបុកពេញទំហឹង រួចរថយន្តបានបង្កើនល្បឿនជិះគេចខ្លួនបាត់៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com