Connect with us

បោះតង់ មើលថ្ងៃលិច នៅវាលធំ មិនចាញ់ខ្នងផ្សារឡើយ

កំពង់ស្ពឺ៖ សម្រស់ខ្នងវាល ឬ វាលធំ ដែលអ្នកភូមិតែងតែហៅ (ភាសាអ្នកមូលដ្ឋានមិនមានឈ្មោះផ្លូវការក្នុងផែនទី) ជាវាលស្រល់ដ៏ធំនៅជុំវិញដោយព្រៃស្រោង ស្ថិតក្នុង ភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

វាលធំ ជាទិសដៅបន្ទាប់សម្រាប់អ្នកដែលបានទៅលេងភ្នំ ខ្នងក្រពើ និងភ្នំខ្នងផ្សាររួចហើយ។ វាលធំ ជាកន្លែងដែលមនុស្សមួយចំនួន មិនទាន់បានស្គាល់ ជាវាលស្រល់ដ៏ធំ មើលដាច់កន្ទុយភ្នែក ឡើងចុះៗ ដូចទឹករលក អាចមើលពពក រសាត់តាមជ្រលងភ្នំ។

ទីនេះជាកន្លែងប្រសព្វមុំទាំង៣ ១៥០០ម (តំបន់ធំខ្ពស់ជាងគេនៃខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ) អាចមើលថ្ងៃលិចបានយ៉ាងស្អាតពីកំពូលភ្នំ។ ទីតាំងវាលធំនៅមិនឆ្ងាយពីខ្នងផ្សារ អាចចុះពីខ្នងផ្សារហើយបន្តដំណើរទៅលេងវាលធំដើរពីភូមិសូរិយាតែ ៥-៦ម៉ោងចម្ងាយ ៨គ.មដល់វាលធំ៕

ប្រភព៖ ក្រសួងបរិស្ថាន

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com