Connect with us

ភ្ញាក់ផ្អើល! Stylist របស់ Blackpink ប្រកាសចាកចេញពីផលិតកម្ម YG ស្របពេលដែលបទចម្រៀងថ្មីរបស់ Blackpink បានចេញជាផ្លូវការកាលពីម្សិលមិញ

កូរ៉េខាងត្បូង៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលអ្នកច្នៃម៉ូតរបស់ក្រុមតារាចម្រៀងល្បីឈ្មោះ Blackpink បានប្រកាសចាកចេញពីផលិតកម្ម YG ក្រោយជ្រកក្រោមផលិតកម្មមួយនេះអស់រយៈពេល ២០ ឆ្នាំ។

ស្ថិតក្នុងវ័យ ៤០ ឆ្នាំ Jieun បានចាប់ផ្តើមការងារក្នុងផលិតកម្ម YG តាំងពីឆ្នាំ ២០០០ ដែលរូបគាត់បានបង្ហាញស្នាដៃជាច្រើនសម្រាប់តារាល្បីៗដូចជា Wheesung, 1TYM, Big Bang, WINNER, Lee Hi, AKMU និង Blackpink។

ក្នុងនាមជាអ្នកច្នៃម៉ូតដ៏ល្បីឈ្មោះ និងមានទេពកោសល្យមួយរូបទើបធ្វើឱ្យ Jieun ធ្លាប់ទទួលបានពានរង្វាន់ “Style of the Year” កាលពីឆ្នាំមុនក្នុងកម្មវិធី “Gaon Music Awards”។ ការលាឈប់របស់ Jieun បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានភាពងឿងឆ្ងល់ជាខ្លាំង ទោះជាយ៉ាងណាផលិតកម្ម YG មិនអាចបញ្ជាក់ពីហេតុផលបានឡើយ ត្បិតនេះជាការរឿងផ្ទាល់ខ្លួនរបស់នាង”។

វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅពេលលេចឮដំណឹងមួយនេះឡើង ដោយសារការប្រកាសចាកចេញរបស់អ្នកច្នៃម៉ូតផ្ទាល់ខ្លួនរបស់ក្រុម Blackpink គឺចំថ្ងៃតែមួយដែលក្រុមតារាចម្រៀងល្បីទូទាំងពិភពលោកមួយនេះចេញបទចម្រៀងថ្មី “How You Like That” ដែលទទួលបានអ្នកចូលទស្សនានៅយូធូបច្រើនបំផុតមិនធ្លាប់មានត្រឹមរយៈពេល ១ ថ្ងៃ៕

ប្រភព៖ allkpop

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com