Connect with us

ស្នាមរបួសសុះក្បាលដំរីដោយសារដែកទម្ពក់ស្រួច កំពុងអង្រួនមនុស្សជុំវិញពិភពលោកឱ្យបញ្ឈប់ការប្រើប្រាស់ដំរីក្នុងរូបភាពណាមួយ

សង្គម៖ ដំរីគឺជាប្រភេទសត្វមួយក្បាលដែលមានមាឌធំ និងកម្លាំងខ្លាំង ប៉ុន្តែវាក៏ជាសត្វមួយក្បាលដែលមានចរឹកស្លូតបូតដោយសារជាទូទៅសត្វមួយនេះត្រូវបានមនុស្សពង្រាត់ចេញពីមេតាំងពីតូច និងដាក់ខ្នោះជើងដើម្បីបង្វឹកយ៉ាងណាឱ្យស្ថិតក្រោមការគ្រប់គ្រង និងស្តាប់បង្គាប់ជាទីបំផុត។

សត្វដំរី ត្រូវបានមនុស្សប្រើប្រាស់ធ្វើជាយានជំនិះតាំងពីបុរាណមក មកដល់ពេលបច្ចុប្បន្នសត្វមួយនេះត្រូវបានប្រើប្រាស់ក្នុងវិស័យដឹកអ្នកទេសចរដើរទស្សនាជុំវិញបរិវេណតំបន់កម្សាន្តនានា ដោយការប្រើប្រាស់ដែកទម្ពក់វែងមួយសម្រាប់ចាក់ក្បាលដែលនេះជាសញ្ញាមួយដែលអ្នកបញ្ជាចង់ប្រាប់ដំរីឱ្យធ្វើដំណើរទៅមុខ។

យ៉ាងណាមិញ ស្នាមរបួសយ៉ាងសុះក្បាល បានអង្រួនអារម្មណ៍មនុស្សជាច្រើនឱ្យកើតក្តីអាណិតអាសូរជាខ្លាំង ម៉្យាងទៀតដោយសារដំរីជាសត្វដែលមានមាឌធំ និងកម្លាំងខ្លាំងទើបក្រៅពីដឹកអ្នកទេសចរហើយ សត្វនេះត្រូវបានយកមកប្រើប្រាស់សម្រាប់ដឹកទំនិញនៅតាមតំបន់ក្នុងប្រទេសមួយចំនួនផងដែរ។

ក្រៅពីប្រើប្រាស់ដំរីធ្វើជាយានជំនិះ និងដឹកទំនិញហើយនោះ ដំរីក៏ត្រូវបានយកមកបង្វឹកដើម្បីបម្រើអារម្មណ៍ទស្សនិកជន តាមរយៈកម្មវិធីសៀក ដោយត្រូវទទួលការបង្វឹកយ៉ាងលំបាក ឃើញហើយពិតជាគួរឱ្យសង្វេគ។ យ៉ាងណាមិញ មនុស្សមួយចំនួន បានបញ្ចេញមតិយោបល់ធ្វើការប្រឆាំងមិនគាំទ្រការប្រើប្រាស់សត្វដំរីក្នុងរូបភាពណាមួយឡើង ត្បិតសម័យបច្ចុប្បន្នមានភាពជឿនលឿនដែលអាចយកជំនួសដំរីបាន៕

រូបភាព៖ Jayaseelan TD

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com